ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​រិះគន់​អ្នកលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​លក់​លើស​ថ្លៃ​កំណត់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ អ្នកទេសចរ​ជា​ច្រើន​នាក់ ដែល​បើករថយន្ត​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ មាន​ចម្ងាយ​ពី​ទីរួមខេត្ត​ប៉ៃលិន​ប្រហែល​៦​ទៅ​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានរអ៊ូរទាំ និង​រិះគន់​ថា ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ថ្មី​ៗ​នេះ អ្នកយាម​ច្រកចូល​ទឹកធ្លាក់​ភ្នំ​ខៀវ​យក​ថ្លៃ​លើស​សៀវភៅ​បន្ទុក ពោល​គឺ​យក​លើស​អ្វី​ដែល​បាន​សរសេរ​កំណត់​នៅ​លើ​ស្លាក​សញ្ញា​នៅ​មុខ​ខ្លោងទ្វារ ។

អ្នកទេសចរ​ជា​ច្រើន​នាក់​កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០១៤ និយាយ​ថា នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​អ្នកទេសចរ​រាប់​សិប​នាក់​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​ទៅ​លេង​កម្សាន្ត​នៅ​ទឹកធ្លាក់​ភ្នំ​ខៀវ​ដោយសារ​នៅ​ឆ្នាំ​នេះ​អត់​សូវ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច​ឆ្នាំ​មុន​ដែល​បង្ក​ភាព​ងាយស្រួល​ព្រោះ​ផ្លូវ​មិន​រអិល​ទេ ។ ខណៈ​ពួក​គាត់​បើករថយន្ត​ទៅ​ដល់​មុខ​ខ្លោងទ្វារ​រមណីយដ្ឋាន​ត្រូវ​អ្នកលក់​សំបុត្រ ទារ​ថ្លៃ​លើស​សៀវភៅ​បន្ទុក​ដែល​តម្រូវ​ឱ្យ​យក​ថ្លៃ ម៉ូតូ​១​គ្រឿង​៣​ពាន់​រៀល រថយន្ត​តូច​១​គ្រឿង​១​ម៉ឺន​រៀល រថយន្ត​ទួ​រី​ស​១​ម៉ឺន​៥​ពាន់​រៀល រថយន្តក្រុង​២​ម៉ឺន​៥​ពាន់​រៀល​។ អ្នកយាម​បាន​ទារ​ថ្លៃ​ពី​រថយន្ត​តូច​១​គ្រឿង​១​ម៉ឺន​៥​ពាន់​រៀល រថយន្ត​ទួ​រី​ស​២​ម៉ឺន​រៀល និង​រថយន្តក្រុង​៣​ម៉ឺន​រៀល ។ បើ​ទោះបីជា​ម្ចាស់​រថយន្ត​មួយ​ចំនួន​តវ៉ា​ក្ដី អ្នកលក់​សំបុត្រ​នៅ​តែ​លក់​លើស​តម្លៃ​កំណត់​ដដែល ដោយ​អះអាង​ថា រដូវ​ភ្ជុំបិណ្ឌ​មាន​តែ​ម្តង ។

នារី​ប្រធាន​ក្រុម​អ្នកលក់​សំបុត្រ​ឈ្មោះ​លឿង ហុង អាយុ​៣៣​ឆ្នាំ និយាយ​ថា ការ​លក់​សំបុត្រ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ណា​ម្នាក់​យក​លើស​ពី​សៀវភៅ​បន្ទុក​ទេ ព្រោះ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ ចំនួន​១០​នាក់ ស៊ីប្រាក់ខែ​ពី​ថៅកែ​ទឹកធ្លាក់ ឈ្មោះ​ពៅ សេង​ហាក់ ។

ទាក់ទិន​ទៅ​នឹង​រឿង​បុគ្គលិក​នៅ​ច្រក​ទ្វារ​ចូល​រមណីយដ្ឋាន​លក់​សំបុត្រ​លើស​ពី​សៀវភៅ​បន្ទុក​អ្នកស្រី​លឿង ហុង និយាយ​ថា អត់​បានដឹង​ទេ​។ ចំណែក​អ្នកលក់​សំបុត្រ​ក៏​បដិសេធ​ដែរ​ថា មិន​បាន​លក់​លើស​ពី​តម្លៃ​កំណត់​ទេ ៕