ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​មណ្ឌលគិរី​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​កន្លង​ទៅ ថ្មី​ៗ​នេះ អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​រាប់​ពាន់​នាក់ ដោយសារ​តែ​ខេត្ត​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ភ្នំ​តូច​ធំ រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង ពិសេស​គឺ​មាន​អាកាសធាតុ​ត្រជាក់​ជាង​បណ្តា​ខេត្ត​ដទៃ​ទៀត ។

ខេត្តមណ្ឌលគិរី ៖ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​កន្លង​ទៅ ថ្មី​ៗ​នេះ អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​រាប់​ពាន់​នាក់ ដោយសារ​តែ​ខេត្ត​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ភ្នំ​តូច​ធំ រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង ពិសេស​គឺ​មាន​អាកាសធាតុ​ត្រជាក់​ជាង​បណ្តា​ខេត្ត​ដទៃ​ទៀត ។

ចំពោះ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា គឺជា​គោលដៅ​ទី​មួយ​សម្រាប់​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត ដោយ​រមណីយដ្ឋាន​នេះ​មាន​ទឹកធ្លាក់​ដែល​អាច​ងូត​លេង​កម្សាន្ត​យ៉ាង​សប្បាយ ។ ក្រៅពី​នោះ​ខេត្តមណ្ឌលគិរី​នៅ​មាន​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ចំនួន​១៧​កន្លែង​ទៀត ដែល​មាន​ភាព​ស្រស់​ប្រណីត ខ្យល់អាកាស​បរិសុទ្ធ និង​ទឹកជ្រោះ រង់ចាំ​អ្នកទេសចរ​គ្រប់ពេលវេលា ។

លោក​ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ ២០១៤ ថា ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ​ទី​២២-២៣ និង​ទី​២៤ មាន​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ចំនួន​៨.០៤៤​នាក់ ក្នុង​នោះ​អ្នកទេសចរ​ជាតិ​ចំនួន​៧.៩៨៨​នាក់ និង​អ្នកទេសចរ​អន្តរជាតិ​ចំនួន​៥៦​នាក់ ។ តួលេខ​នេះ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ មានការ​ថយ​ចុះ​ចំនួន​៩៦​នាក់ ស្មើនឹង​១,១៧% ក្នុង​នោះ​អ្នកទេសចរ​ជាតិ​ថយ​ចុះ​១,៤៩% តែ​ដោយ​ទ្បែ​ក អ្នកទេសចរ​អន្តរជាតិ​កើន​ទ្បើ​ង​៨០,៦៤% ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា កត្តា​ដែល​ធ្វើ​ឱ្យ​អ្នកទេសចរ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ​ថយ​ចុះ គឺ​អាច​មក​ពី​ភ្លៀង​ធ្លាក់​ច្រើន​ពេក ។ ម្យ៉ាងទៀត អ្នកខ្លះ​យល់​ច្រ​ទ្បំ​ថា ផ្លូវ​ទៅ​ខេត្តមណ្ឌលគិរី​លំបាក តែ​តាម​ការ​ពិត​ផ្លូវ​ងាយស្រួល​ធ្វើ​ដំណើរ ។

អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្តមណ្ឌលគិរី ចាប់ពី​ស្រុក​អូរ​រាំង ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ ប្រាកដជា​ប្លែក​ភ្នែក​មិន​ខាន ដោយ​បានឃើញ​ភ្នំ​តូច​ធំ​ខៀវស្រងាត់ លោត​សន្ធឹង​ដាច់​កន្ទុយភ្នែក ៕