ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ កម្មវិធី Zoom ជួយ​សម្រួល​ដល់​​ការ​ធ្វើ​ការងារ ការ​សិក្សា និង​ការ​ប្រជុំ​នានា​តាម​ប្រព័ន្ធ​អុី​ន​ធើរ​ណេ​ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-១៩ ក្នុង​ប្រទេស​កម្ពុជា ក្រោម​រូបភាព​ការ​សិក្សា​រួម​គ្នា ការ​ធ្វើ​បទ​បង្ហាញ ការ​បំពេញការងារ​ផ្សេង​ៗ និង​ការ​ប្រជុំ​រួម​គ្នា​នានា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល…

រាជធានី​​ភ្នំពេញ​ ៖ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-១៩ ក្នុង​ប្រទេស​កម្ពុជា ក្រោម​រូបភាព​ការ​សិក្សា​រួម​គ្នា ការ​ធ្វើ​បទ​បង្ហាញ ការ​បំពេញការងារ​ផ្សេង​ៗ និង​ការ​ប្រជុំ​រួម​គ្នា​នានា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល មជ្ឈ​មណ្ឌល​កម្ពុជា ៤.០ បាន​ផ្សព្វផ្សាយ​កម្មវិធី Zoom Cloud Meeting ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ការងារ ការ​សិក្សា និង​ការ​ប្រជុំ​នានា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។

ដោយ​មើលឃើញ​ថា ​តម្រូវការ​នៃ​ការ​សិក្សា និង​កិច្ចប្រជុំ​ផ្សេង​ៗ​តាម​រយៈ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​អ៊ី​ន​​ធើ​ណិ​ត មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​កំឡុង​ពេល​នេះ មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​​ចូលរួម​ណែនាំ​នូវ​កម្មវិធី​មួយ​ដែល​ជួយ​សម្រួល​ដល់​ការ​សិក្សា​រួម​គ្នា (Distance Learning) ក៏​ដូច​ជា​ការ​រៀបចំ​ការ​ប្រជុំ​ពី​ចម្ងាយ (E-Meeting) ដោយ​ប្រើប្រាស់​កម្មវិធី Zoom។

Zoom ជា​កម្មវិធី​បង្កើត​ឡើង​សម្រាប់​បំពេញ​រាល់​តម្រូវការ​កិច្ចប្រជុំ​តាម​វី​ដេ​អូ​រួម​គ្នា​មួយ (Video Conferencing) ឬ​សម្រាប់​ការ​បង្រៀន​ពី​ចម្ងាយ (Distance Learning) តាម​រយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​។ កម្មវិធី Zoom នេះ ផ្ដល់​លទ្ធភាព​ឲ្យ​មានការ​ចូលរួម​រហូត​ដល់ ១០០​នាក់​សម្រាប់​វី​ដេ​អូ Conference រយៈពេល ៤០​នាទី ក្នុង​មួយ​លើក​ៗ ដោយ​មិន​គិតថ្លៃ​។ អ្នក​ប្រើប្រាស់​អាច​ទាញ​យក និង​តំឡើង​កម្មវិធី Zoom នៅ​លើ​កំ​ព្យូ​ទ័​រ Smartphone (IOS និង Android) និង Tablet ផង​ដែរ​។

សូម​ចុច​តំណ​ភ្ជាប់​នេះ​ ដើម្បី​ទាញ​យក​កម្មវិធី​សម្រាប់​កំ​ព្យូ​ទ័​រ​៖ https://zoom.us/download ឬ​ស្កេ​ន QR កូដ​ខាងក្រោម​ដើម្បី​ទាញ​យក​កម្មវិធី​សម្រាប់ IOS និង Android ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ