ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​ភ័យ​មិន​ស្ទើរ​! ប្រទះ​ឃើញ​មីនតោន​៣​គ្រាប់​នៅ​ច្រាំង​ទន្លេសាប​ជ្រោយចង្វារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មីនតោន​ដែល​បន្សល់​ទុក​តាំងពី​ជំនាន់​សង្គ្រាម ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ផុស​ឡើង​នៅ​មាត់ទឹក ទន្លេសាប ទន្ទឹម​ផ្សារ​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​ប្រាប់​នគរបាល​មូលដ្ឋាន​រាយការណ៍​ទៅ​មន្ត្រី​ស៊ី​ម៉ាក់ ចុះ​ទៅ​យក​កម្ទេច​ចោល…

រាជធានី​ភ្នំពេញ ៖ មីនតោន​ដែល​បន្សល់​ទុក​តាំងពី​ជំនាន់​សង្គ្រាម ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ផុស​ឡើង​នៅ​មាត់ទឹក ទន្លេសាប ទន្ទឹម​ផ្សារ​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​ប្រាប់​នគរបាល​មូលដ្ឋាន​រាយការណ៍​ទៅ​មន្ត្រី​ស៊ី​ម៉ាក់ ចុះ​ទៅ​យក​កម្ទេច​ចោល ។

ហេតុការណ៍​ប្រទះ​ឃើញ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​២៥ ខែមីនា​នេះ​ហើយ​មន្ត្រី​ស៊ី​ម៉ាក់ បាន​ចុះ​ទៅ​យក​ចេញ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ។

តាម​នគរបាល​អោយ​ដឹង​ថា នៅ​វេលា​ព្រឹក​នោះ មាន​អ្នកនេសាទ​ជា​ជនជាតិ​អ៊ី​ស្លា​ម បាន​ចូល​ទូក​ឈប់​ចត​នៅ​ក្បែរ​ច្រាំង​ទន្លេសាប​បាន​ប្រទះ​ឃើញ​គ្រាប់​មីនតោន ខណៈ​ពេល​ដែល​ទឹក​រលក​បោកបក់ និង​ទឹក​ស្រក​ផុត ។ បន្ទាប់​ពី​ប្រទះ​ឃើញ​គ្រាប់​បាន​រាយការណ៍​ប្រាប់​នគរបាល និង​អាជ្ញាធរ នាំ​គ្នា​ចោទ​ចំណាំ និង​បាន​រាយការណ៍​ទៅ​មន្ត្រី​ស៊ី​ស​ម៉ាក់​ចុះ​ទៅ​យក ។ គ្រាប់​មីនតោន​ឮ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្រភេទ​គ្រាប់​ប្រឆាំង​រថ​គ្រោះ កាលពី​សម័យ​សង្គ្រាម​នៅ​មានគុណ​ភាពល្អ​គ្រាន់តែ​ច្រេះ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ នៅ​ព្រឹក​នោះ គេ​ឃើញ​មន្ត្រី​ស៊ី​ម៉ាក​ចំនួន ២​នាក់​បាន​ចុះ​ទៅ​កាយ​យក​គ្រាប់​នោះ ដាក់​ក្នុង​រថយន្ត ដើម្បី​យក​ទៅ​កម្ទេច​ចោល ។

តាម​មន្ត្រី​ស៊ី​ម៉ាក បានអោយ​ដឹង​ថា គ្រាប់​នោះ ម៉ាក TM46 ចំនួន​២​គ្រាប់ និង​ម៉ាក TNM46 មួយ​គ្រាប់ ផលិត​នៅ​ប្រទេស​សូ​វៀត​។ គ្រាប់​នោះ​ស​ន្ស​ល់​ទុក​តាំងពី​ជំនាន់​សង្គ្រាម​លន់​ណុ​លម​ក​ម្ល៉េះ​។ តាម​ព័ត៌មាន​អោយ​ដឹង​ថា កន្លង​មក មាន​ប្រជាពលរដ្ឋ​ខ្មែរ អ៊ី​ស្លា​ម ដែល​ជា​អ្នកនេសាទ បាន​ប្រទះ​ឃើញ គ្រាប់​មីនតោន នៅ​ចំណុច​នោះ​ជា​ច្រើន​គ្រាប់​មក​ហើយ បន្ទាប់​ពី​រដូវវស្សា​ទឹក​ឡើង​បាក់​ច្រាំង ហើយ​នៅ​ពេល​ទឹក​ស្រក​វិញ ទឹករ​លក់​បោកបក់​បាន​ផុស​ឡើង​នូវ​កំណប់​គ្រាប់​មីនតោន​តែ​ម្តង ។

តាម​ចាស់​ដែល​រស់នៅ​សង្កាត់​ជ្រោយចង្វារ​បានអោយ​ដឹង​ថា កាលពី​ជំនាន់​លន់​ណុ​ល​ត្រង់​ចំណុច​នោះ ជា​ចំណតកប៉ាល់ កងទ័ព ដែល​ដឹក​គ្រាប់​មីន​និង​អាវុធយុទ្ធភណ្ឌ​សម្រាប់​ធ្វើសង្គ្រាម​ជា​ហេតុ​ធ្វើ​អោយ​គ្រាប់​មីនតោន​ជា​ច្រើន​នៅ​រាយ​ប៉ាយ​នៅ​ច្រាំង​ទន្លេសាប​និង​កប់​ដី ហើយ​ត្រូវ​បាន​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ