ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀសវាងឆ្លងតាមភូមិ ស្រុក សម្តេចតេជោ ដាក់បញ្ជាតាមរកពលករខ្មែរមកពីថៃទៅពិនិត្យសុខភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​តាម​រក​ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ ដើម្បី​មក​ពិនិត្យ​សុខភាព​ចៀសវាង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្ន​ង​ភូមិ ឃុំ ស្រុក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​តាម​រក​ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ ដើម្បី​មក​ពិនិត្យ​សុខភាព​ចៀសវាង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្ន​ង​ភូមិ ឃុំ ស្រុក ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បន្ទាប់​ពី​ពលករ​ខ្មែរ​ធ្វើ​នៅ​ប្រទេស​បាន​សម្រុកចូល​មក​ស្រុក​កំណើត​វិញ ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​នាក់ កាល​ពេល​កន្លង​មកនេះ​។

ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា អា​ឡូ​វ​ដល់​ពេល​ការ​មិន​ទុកចិត្ត​គ្នា​ហើយ ក្នុង​ការ​ឆ្លង​ជំងឺ​ប៉ុន្តែ​គួរ​ដឹក​ខ្លួន​ថា បើ​សង្ស័យ​គួរ​នៅ​ឆ្ងាយ​ពី​គេ ។ សម្តេច​បន្ត​ថា អា​ឡូ​វ​ជំងឺ​បាត់បង់​ការ​ជឿ​ទុកចិត្ត​គ្នា គឺ​កើត​មាន​ហើយ ហើយ​ខ្ញុំ​ចង់​រុញ​ទូក​បណ្តោយ​ទឹក គឺ​កុំ​ប៉ះពាល់​គ្នា ។ ប៉ុន្តែ​ខ្ញុំ​ប្រែក្លាយ​ចំណុច​នេះ ដោយ​មក​ធ្វើ​លើកដៃ​សំពះ ជំនួស​ការ​ចាប់ដៃ​គ្នា ហើយ​ចំពោះ​ការ​មិន​ទុកចិត្ត​គ្នា​រវាង​អ្នក​នៅ​ក្បែរ​គ្នា គឺ​នៅ​ក្នុងផ្ទះ​ខ្លួនឯង​ទៅ ដូច្នេះ​វា​ក៏​កាត់​បន្ថយ​ការ​ឆ្លង​បាន​ផង​ដែរ ។

ចំពោះ​ការ​រីក​រាលដាល​ជំងឺ​នេះ ក្នុង​ស្រុកភូមិ​មួយ​ចំនួន​ដែល​ពលករ​ខ្មែរ​មក​ពី​ថៃ​នោះ​ត្រូវ​បាន​សម្តេច​តេ​ជោ​បញ្ជាក់​ទៅ​កម្លាំង​ទាំងអស់ ចុះ​តាម​មូលដ្ឋាន​ធ្វើ​សកម្មភាព​អប់រំ ដើម្បី​ប្រែក្លាយ​ការ​ភ័យ​ខ្លាច ការ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ទៅ​ជា​ចលនា​ការពារ​ខ្លួន​ទៅ​វិញ ។ ដោយ​ថា បើ​អ្នកខ្លាច​កុំ​ដើរ បើ​អ្នក​សង្ស័យ​កុំ​ចាប់ដៃ​ខ្ញុំ ។ សម្តេច​បាន​បញ្ជាក់​ថា ៖«​ដំណាក់​ការ​ការពារ​ការ​ឆ្លង​ពី​ខាងក្រៅ​បាន​ឆ្លង​ផុត​ហើយ ប៉ុន្តែ​យើង​មិន​ឈប់​ការពារ​នោះ​ទេ ។​យើង​ការពារ​ពី​ខាងក្រៅ​ផង និង​ការ​ការពារ​ខាងក្នុង និង​ការ​ព្យាបាល​អ្នកមាន​ជំងឺ​ឲ្យ​ជា​» ។

សម្តេច​បាន​លើក​ឡើង​ថា​ជំងឺ​នេះ គឺជា​ជំងឺ​នាំ​ចូល​ទាំងអស់ មិនមែន​កម្ពុជា​យើង​ទៅ​ចម្លង​ឲ្យ​គេ​នោះ​ទេ ។ សម្តេច​សង្កត់ធ្ងន់​ថា ៖« ការងារ​ត្រូវ​គ្រប់​បន្ទាន់​នូវ​ពលករ​ដែល​មក​ពី​ថៃ​ដែល​បាន​ចូល​រួច​មក​ហើយ ត្រូវ​តាម​គ្រប់គ្រង​អ្នក​នឹង​ដែល​ការងារ​នេះ​ត្រូវ​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត រៀបចំ​បណ្តាញ​ចុះ ដើម្បី​ដាក់​ឲ្យ​នៅ​ដោយឡែក​នៅ​តាម​ផ្ទះ ។ ក្នុង​ប៉ុន្មាន​នេះ​ខ្ញុំ​លើកទឹកចិត្ត គ្រប់​មធ្យោបាយ​បាន​ធ្វើការ​ឃោសនា​នៅ​តាម​ភូមិ​» ។

សម្តេច​ថា ដើម្បី​កុំ​ឲ្យ​ពលករ​មក​ពី​ថៃ​មានការ​ភ័យ​ខ្លាច ដោយ​កុំ​ធ្វើការ​ដើរទៅ​ណា ដោយ​ដាក់​នៅ​ឲ្យ​ដាច់​ដោយឡែក​ពី​គេ​១៤​ថ្ងៃ ។ ប៉ុន្តែ​នៅ​ពេល​ដែល​រក​កម្តៅ ឃើញ​ត្រូវ​យក​មក​ដាក់​នៅ​កន្លែង​ដែល​រៀបចំ​រួច​ហើយ ។ សម្តេច​បញ្ជាក់​ថា​៖«​ត្រូវ​ធ្វើការ​កិច្ច​ការងារ​នេះ​ឲ្យ​បាន ហើយ​ត្រូវ​ផ្អាក​ការ​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ខាងក្រៅ ហើយ​លុប​ការ​ប្រជុំ​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា ។ ខ្ញុំ​បញ្ជា​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​ទៅ​ប្រជុំ​នៅ​ខាងក្រៅ​ប្រទេស​នោះ​ទេ » ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ បាន​លើក​ឡើង ជំងឺ​នេះ​មិន​ងាយ​ចប់​ទេ រហូត​ដល់​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ជប៉ុន និង​គណៈកម្មការ​អូ​ឡាំ​ពិ​ក បាន​លើក​ពេលវេលា​កិច្ចប្រជុំ​អូ​ឡាំ​ពិ​ក ហើយ​កិច្ចប្រជុំ​មេ​ង្គ​ម​ឡា​ង​ឆាំង​នៅ​ឡាវ​ក៏​បាន​លុប​ចោល ហើយ​កិច្ចប្រជុំ​ធំ​ៗ​ទាំងអស់​ត្រូវ​បាន​លុប​ចោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ