ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​២ខ្នង​នៅ​ស្រុក​បារាយណ៍

9 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ​​ផ្ទះ​២​ខ្នង​ស្ថិត​នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយ​ណ៏ ​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​​កាលពី​វេលាម៉ោង​១០ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ​កញ្ញា ​​២០១៤។

ខេត្ត​កំពង់​ធំ ៖ ​​ផ្ទះ​២​ខ្នង​ស្ថិត​នៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយ​ណ៏ ​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​​កាលពី​វេលាម៉ោង​១០ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ​កញ្ញា ​​២០១៤។

ប្រភព​ព័ត៌​មាន​ជំហាន​ដំបូង​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ​ផ្ទះ​២​ខ្នង​ដែល​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​គ្មាន​​សល់​នេះ គឺ១ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ​​​ជា​ផ្ទះ​របស់​ឈ្មោះ សេ វន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​ មានមុខ​របរ​ទិញ​អេ​ដ​ចាយ​លក់ ​​ជា​ផ្ទះ​ដើមហេតុ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​​ ​ខូចខាត​រថយន្ត​កាម​រី​១​គ្រឿង រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង គោ​យន្ត​កន្ត្រៃ​១​គ្រឿង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត និង២-​​ផ្ទះ​របស់​ឈ្មោះ សេត ខន ភេទ​ប្រុស ​អាយុ៥៦​ឆ្នាំ ធ្វើ​អំពី​ឈើ​ខាងលើ និង​ថ្ម​ខាងក្រោម មាន​រថយន្ត​ឡិច​ស៊ី​ស​៣០០​ពណ៌​ស្ករ​១​គ្រឿង​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​បំបែក​កញ្ចក់​ទាំង​៤ ដើម្បី​ដោះ​សោ​រួច​នាំ​គា្ន​រុញ​ចេញ ចំណែក​ផ្ទះ​ទាំង​២​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ទោះបីជា​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​យ៉ាង​ណា​ក៏​មិន​អាច​គ្រប់គ្រង​ស្ថានភាព​ភ្លើង​បាន​ដែរ ។

​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​ភា្ល​ម​ លោក អ៊ុត សំ​អន​ អភិបាលខេត្ត និង​លោកឧត្តម​សេនី​យ៏​ត្រី ជូ សំ​អាន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិ​​ភ័យ​របស់​ស្នងការ​ខេត្ត​ទៅ​ជួយ​អន្តរា​គម​ន៍បាញ់​ពន្ល​ត់​ដែរ តែ​ដោយសារ​ស្ថានភាព​ផ្លូវ​ឆ្ងាយ​​ ទំ​រាំ​តែ​ទៅ​ដល់ផ្ទះ​ទាំង​២​ត្រូវភ្លើង​ឆេះ​អស់​គ្មាន​សេសសល់​អ្វី​នោះ​ទេ​។

តាម​ការ​សន្និ​ដ្ឋាន​ជំហាន​ដំបូងមូល​ហេតុ​នៃ​ការ​​ឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង​ចេញពីផ្ទះ​លក់​អេ​ត​ចាយ ឈ្មោះ សេ វន ៕