ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីន​ស្កែ​នក​ម្តៅ​អាច​រក​ឃើញ​កូ​វី​ដ​១៩ ​ដែរ​ឬទេ?

4 ឆ្នាំ មុន

អ្វី​ដែល​ប្រជាជន​កម្ពុជា ត្រូវ​យល់​ដឹង​នោះ គឺ​ម៉ាស៊ីន​ស្កែ​ន​កំ​ដៅ ឬ​ឧបករណ៍​វាស់​កម្តៅ គឺ​អាច​ត្រឹមតែ​ដឹង​ថា មនុស្ស​ម្នាក់​មាន​គ្រុនក្តៅ ដែល​អាច​កើត​មាន​ដោយសារ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ វា​មិនមែន​ធានា​រក​ឃើញ អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ទេ​។ នេះ​បើ​តាម​ឯកសារ​របស់​អង្គការ…

អ្វី​ដែល​ប្រជាជន​កម្ពុជា ត្រូវ​យល់​ដឹង​នោះ គឺ​ម៉ាស៊ីន​ស្កែ​ន​កំ​ដៅ ឬ​ឧបករណ៍​វាស់​កម្តៅ គឺ​អាច​ត្រឹមតែ​ដឹង​ថា មនុស្ស​ម្នាក់​មាន​គ្រុនក្តៅ ដែល​អាច​កើត​មាន​ដោយសារ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ វា​មិនមែន​ធានា​រក​ឃើញ អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ទេ​។ នេះ​បើ​តាម​ឯកសារ​របស់​អង្គការ សុខភាព​ពិភពលោក​។

ម៉ាស៊ីន​ស្កែ​នក​ម្តៅ​មិនអាករក​ឃើញ មនុស្ស​ដែល​ដែល​ឆ្លង​មេរោគ ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​។ អ្វី​ដែល​យើង​ត្រូវ​ដឹង​នោះ មេរោគ​កូ​វី​ដ​១៩ ត្រូវការ​ពេលវេលា​ប្រហែល​ពី​២​ទៅ​១០​ថ្ងៃ មុន​ពេល​ដែល​បុគ្គល​នោះ​ធ្លាក់ខ្លួន​ឈឺ ឬ​ក៏​មាន​រោគ​សញ្ញា​គ្រុនក្តៅ​។

អាស្រ័យ​ដូច្នេះ ប្រជាជន​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ការ​ឆ្លង និង​ចម្លង​មេរោគ​ដោយ​អនាម័យ​ខ្លួន លាង​ដៃ និង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​មាន​មនុស្ស​ច្រើន ឬ​ទៅ​នៅ​ជិត​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ