ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ កុំ​ប្រើ​អបិយ​ជំនឿ​បណ្តេញ​​កូ​វី​ដ-១៩ តែ​ត្រូវ​នៅ​ក្នុងផ្ទះ​ដើម្បី​ការពារ​ការ​ឆ្លង​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​ត​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងប្រាប់​មហាជន​ថា «​ចូរ​កុំ​ប្រើ​អបិយ​ជំនឿ​បណ្តេញ​កូ​វី​ដ ១៩» ព្រោះ​វា​មិន​អាច​ជួយ​ទប់ស្កាត់​និង​ការ​ឆ្លង​នូវ​វីរុស​កូ​វី​ដ​ឡើយ ។ ថ្លែ​ក្នុង​ពិធី​សំណេះសំណាល…

រាជធានី​ភ្នំពេញ​៖ សម្តេច​ត​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងប្រាប់​មហាជន​ថា «​ចូរ​កុំ​ប្រើ​អបិយ​ជំនឿ​បណ្តេញ​កូ​វី​ដ ១៩» ព្រោះ​វា​មិន​អាច​ជួយ​ទប់ស្កាត់​និង​ការ​ឆ្លង​នូវ​វីរុស​កូ​វី​ដ​ឡើយ ។

ថ្លែ​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុន​ចេញ​ទៅ​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា សម្តេច​បាន​ទទួល​ព័ត៌មាន​ពី​អ្នក​នាង​ធី សុវណ្ណ​ថា ថា​មានការ​ហើរ​ភ្លើង ដេញ​កូ​វី​ដ ។

សម្តេច​មាន​ប្រសាសន៍​ថា «​ថា​ដុត​ភ្លើង​ដើម្បី​ដេញ​កូ​វី​ដ ខែ​នេះ​ខែប្រាំង​ឆេះ​ផ្ទះ​អស់ហើយ ។ សូមកុំ​ប្រើ​អបិយ​ជំនឿ​» ។ សម្តេច​តេ​ជោ បន្ត​ថា​សូ​ម្បី​ករណី​លក់​ថ្នាំ​ព្យាបាល​កូ​វី​ដ ១៩ គឺ​មានការ​ចាប់​មនុស្ស​ដែល​ផ្សព្វផ្សាយ​លក់​ថ្នាំ​បែប​នោះ​នៅ​ប្រទេស​មួយ​ចំនួន ។

សូម​បញ្ជាក់​ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​មានការ​ចែកចាយ​នូវ​វី​ដេ​អូ​មួយ​ដែល​មាន​ប្រជាជន
ខ្ញុំ​សូម​​អំពាវនាវ ពលរដ្ឋ​កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការ​ចាំបាច់ ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​ការពារ​នូវ​ការ​ឆ្លង​ពី​គេ​មក​យើង ឬ​ពី​យើង​ទៅ​គេ ជាដើម ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ