រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាស នៅព្រឹកថ្ងៃទី២៥ មីនា នេះថា រាល់ជនបរទេសដែលរកឃើញកើតមានជំងឺកូវីដ-១៩នៅកម្ពុជានឹងរ៉ាប់រងព្យាបាលទាំងអស់ គឺកម្ពុជាយើងក្រ តែយើងចិត្តធំ អ្នកណាកើតជំងឺលើដីយើង យើងចេញលុយព្យាបាល ។
សម្តេចតេជោបានប្រកាសក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជំងឺ
កូវីដ-១៩ នៅវិមានសន្តិភាពថា សម្តេចហាក់មានចម្ងល់ថា បារាំងដែលរកឃើញមានកូវីដនៅខេត្តព្រះ
សីហនុ គឺចូលកម្ពុជាមុនពេលកម្ពុជាដាក់បម្រាម ដូច្នេះបញ្ហាចោទគឺនៅត្រង់ថា បើអឺរ៉ុប ទាំងមូលបិទ ហើយបារាំងក៏បិទហើយ តើពួកគាត់ទៅប្រទេសដើមវិញរបៀបម៉េច ?
ដូច្នេះសម្តចតេជោ ក៏ប្រកាសថា «ប៉ុន្តែខ្ញុំសូមប្រកាស យើងក្រ តែយើងចិត្តធំ អ្នកណាកើតជំងឺលើដីយើង យើងចេញលុយព្យាបាល។ នយោបាយនេះខុសពីវៀតណាម វៀតណាម កម្ពុជាប្រទេសមួយក្រ ជនជាតិបរទេសឈឺនៅកម្ពុជា ទទួលការព្យបាបាលពីគ្រូពេទ្យកម្ពុជាដោយមិនគិតថ្លៃ ៕
ចែករំលែកព័តមាននេះ