ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​រថយន្ត​ប្រណីត​ៗនៅលើពិភពលោក​ត្រូវ​បិទទ្វារ ​ក្រោយផ្ទុះវីរុសកូ​វី​ដ​-១៩

4 ឆ្នាំ មុន

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ជុំវិញ​ពិភពលោក បាន​ផ្អាក​ផលិតកម្ម ដោយសារ​តែ​​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ-១៩។ នៅ​ប្រទេស​អុី​តា​លី រោងចក្រ​ផលិត​រថយន្ត Ferrari, Lamborghini និង Maserati…

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ជុំវិញ​ពិភពលោក បាន​ផ្អាក​ផលិតកម្ម ដោយសារ​តែ​​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ-១៩។ នៅ​ប្រទេស​អុី​តា​លី រោងចក្រ​ផលិត​រថយន្ត Ferrari, Lamborghini និង Maserati សុទ្ធតែ​បាន​បិទ​ផលិតកម្ម ខណៈ​ក្រុមហ៊ុន Volkswagen Group និង Porsche កំពុង​បិទ​រោងចក្រ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។ វា​ជា​រឿង​ប្រហាក់ប្រហែល​គ្នា​នៅ​អា​មេ​រិ​ក ព្រោះថា ក្រុមហ៊ុន Ford, Fiat Chrysler, General Motors និង Tesla ក៏​បាន​បិទ​រោងចក្រ​។

ឥឡូវនេះ​វីរុស​កូ​វី​ដ​-១៩ កំពុង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ផលិត​រថយន្ត​របស់​អង់គ្លេស​ត្រូវ​បាន​បញ្ឈប់ ខណៈ​ពេល​ដែល Bentley និង Jaguar Land Rover បាន​ប្រកាស​ថា ផលិតកម្ម​នឹង​ត្រូវ​បាន​ផ្អាក​នៅ​ឯ​រោងចក្រ​ផលិតកម្ម​ចក្រភព​អង់គ្លេស យ៉ាង​ហោច​ណាស់​មួយ​ខែ ដែល​បណ្តាល​ឱ្យ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ពន្យារពេល​ចែកចាយ​។ ក្រុមហ៊ុន Bentley បាន​ផ្អាក​ផលិតកម្ម​នៅ​ទីស្នាក់ការ​កណ្តាល​រោងចក្រ​របស់​ខ្លួន នៅ Crewe ចក្រភព​អង់គ្លេស ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ខណៈ​ដែល​ក្រុមហ៊ុន Jaguar Land Rover នឹង​បញ្ឈប់​ផលិតកម្ម​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​នេះ ដើម្បី​ការពារ​បុគ្គលិក​។ ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​ពីរ​គ្រោង​នឹង​ចាប់ផ្តើម​ការ​ផលិត​ឡើង​វិញ នៅ​ស​ប្តា​ហ៍​ទី​២០ ខែមេសា ប៉ុន្តែ​នឹង​ពិនិត្យ​មើល​ស្ថានភាព​ដែល​កំពុង​បន្ត​។

លោក Hallmark ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Bentley Motors បាន​មាន​ប្រសាសន៍​ថា​៖ «​សុខុមាលភាព​របស់​បុគ្គលិក​យើង គឺជា​អាទិភាព​ទី​មួយ​របស់​យើង ហើយ​ទោះបីជា​នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​ពិបាក​ក្នុង​ការ​ទទួលយក ហើយ​មិន​ផ្លាស់​ប្តូរ​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​យើង​ក៏​ដោយ វា​ចាំបាច់​ក្នុង​ការ​ការពារ​ពួក​គេ​ឱ្យ​ល្អ​បំផុត ដែល​យើង​អាច​ធ្វើ​បាន ក្នុង​ពេល​មិន​ធ្លាប់​មាន​ពី​មុន​មកនេះ​»។​

ក្រុមហ៊ុន Bugatti ក៏​បាន​ផ្អាក​ផលិតកម្ម​ផង​ដែរ​។ ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ការ​ផលិត​រថយន្ត​ម៉ាក Bugatti Chiron ត្រូវ​បាន​បញ្ឈប់​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន​នៅ Molsheim ប្រទេស​បារាំង ដោយហេតុ​ថា​ក្រុមហ៊ុន​ផលិតកំ​ពុង​រក​ឃើញ​ថា វា​មិន​អាច​រក្សា​បាន​នូវ​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​និង​គ្រឿងបន្លាស់​របស់​ខ្លួន​និង​ដឹក​ជញ្ជូន​រថយន្ត​ជូន​អតិថិជន​បាន​។ រថយន្ត​ម៉ាក Bugatti មិន​បាន​ប្រកាស​ថា​ពេល​ណា​គ្រោង​នឹង​បន្ត​ផលិតកម្ម​នោះ​ទេ ប៉ុន្តែ​នឹង​តាមដាន​ស្ថានការណ៍​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕ (យោងតាម​ប្រភពពី carbuzz )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ