ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ៖ មិន​ប​ញ្ជូ​ន​ទ័ព​គ្មាន​អាវុធ​ចូល​ប្រ​យុ​ទ្ធនឹង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ស​ម្តេច​តេ​ជោ ​ហ៊ុន​ សែន ​នៅ​ថ្ងៃ​ទី​២៥​ មីនា ​បាន​និយាយ​ទៅ​កាន់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្រាប់​ការ​ប្រ​យុ​ទ្ធនឹង​មេរោគ​កូ​វី​ដ​-១៩​ថា​ កុំឱ្យមានការ​ព្រួយបារម្ភ​អំពី​អាយុជីវិត ពីព្រោះ​សម្តេច​នឹង​មិន​ប​ញ្ជួ​ន​កងទ័ព…

រាជធានីភ្នំពេញ​ ៖ ស​ម្តេច​តេ​ជោ ​ហ៊ុន​ សែន ​នៅ​ថ្ងៃ​ទី​២៥​ មីនា ​បាន​និយាយ​ទៅ​កាន់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្រាប់​ការ​ប្រ​យុ​ទ្ធនឹង​មេរោគ​កូ​វី​ដ​-១៩​ថា​ កុំឱ្យមានការ​ព្រួយបារម្ភ​អំពី​អាយុជីវិត ពីព្រោះ​សម្តេច​នឹង​មិន​ប​ញ្ជួ​ន​កងទ័ព ដែលគ្មាន​អាវុធ ដើម្បី​ធ្វើការ​ប្រ​យុ​ទ្ធឡើយ​ ។

សម្តេច​បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​នឹង​មាន​សម្លៀក​បំពាក់​ និង​សម្ភា​រ​ចាំបាច់​ សម្រាប់​ការ​ពារ​ខ្លួន​ ដើម្បី​កុំអោយ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​។

សម្តេច​បាន​មាន​ប្រសាសន៍​ពី​ភាព​ចាំបាច់​ខ្លាំង​ ដើម្បី​ធានា​គ្រូពេទ្យ​ដែល​នឹង​ទៅ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​កុំអោយ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​។

សម្តេច​ក៏​អំពាវនាវ​ដល់​ឪពុក​ម្តាយ​របស់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​វ័យក្មេង​ កុំអោយ​មានការ​បារម្ភ​អំពី​ការ​ចូលរួម​របស់​កូន​នៅ​ក្នុង​ការ​ប្រ​យុ​ទ្ធ​នឹង​មេរោគ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ