ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​អំណោយ​២០ម៉ឺន​រៀល​ផ្តល់​ដោយ​​ផ្ទាល់​ដល់​ក្មេង​ប្រុស​ឯ​កោ

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១០ វេលា​ម៉ោង​១១​ព្រឹក​ លោក​តន់ ចាន់ បាន​នាំ​អំណោយ​ចំនួន​២០​ម៉ឺន​រៀល ទៅ​ឱ្យ​​កុមារា​ម៉ៅ ឆូយ អាយុ​១៧​ឆ្នាំ ដែល​កំពុង​សំរាក​ព្យា​បាល ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង ដែល​ជា​កុមារ​ទុរគត​ខ្វះ​អាហារ​បំប៉ន ថែម​ទាំង​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ប្រចាំ​កាយ ។ លោក​តន់ ចាន់ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា អំណោយ​នេះ ​គឺ​ជា​អំណោយ​របស់​លោក​អ៊ុំ ហឿង និង​អ្នក​ស្រី​នូ សាខន ចៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ

ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១០ វេលា​ម៉ោង​១១​ព្រឹក​ លោក​តន់ ចាន់ បាន​នាំ​អំណោយ​ចំនួន​២០​ម៉ឺន​រៀល ទៅ​ឱ្យ​​កុមារា​ម៉ៅ ឆូយ អាយុ​១៧​ឆ្នាំ ដែល​កំពុង​សំរាក​ព្យា​បាល ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង ដែល​ជា​កុមារ​ទុរគត​ខ្វះ​អាហារ​បំប៉ន ថែម​ទាំង​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ប្រចាំ​កាយ ។ លោក​តន់ ចាន់ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា អំណោយ​នេះ ​គឺ​ជា​អំណោយ​របស់​លោក​អ៊ុំ ហឿង និង​អ្នក​ស្រី​នូ សាខន ចៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ។

នៅ​ពេល​លោក​ និង​ភរិយា​បាន​អាន​កាសែតេ​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៣០ កញ្ញា ២០១០ ក៏​មាន​ការ​អាណិត​អាសូរ​បាន​ចាត់​រូប​លោក «តន់ ចាន់» ឱ្យ​​នាំ​យក​ប្រាក់​​ចំនួន​២០​មឹុន​រៀល​នេះ​​ទៅ​​ឱ្យ​​ដោយ​ផ្ទាល់ ។ កុមារា​ម៉ៅ ឆូយ សែន​ត្រេក​អរ​ក្រៃ​លែង​​ពេក​ណាស់​ដែល​​សប្បុរស​ជន​បាន​នាំ​អំណោយ​ជា​បន្ត​បន្ទាប់​មក​ឧបត្ថម្ភ​​បែប​នេះ ។ កុមារា​​ម៉ៅ ឆូយ បាន​លើក​ដៃ​សំពះ​ដឹង​គុណយ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ចំពោះ​សប្បុរ​ស​ធម៌​នេះ ៕