ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ដែកថែប​កម្ពុជា គឺ​មហា​យក្ស​ចិន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើការ​ជាមួយ​កម្ពុជា​ប្រយុទ្ធ​យកឈ្នះ​លើ​ជំងឺ​កូ​វី​ដ​១៩​ដែល​ពិភពលោក​កំពុង​ខ្លាចរអា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ប្រយុទ្ធ និង​យកឈ្នះ​លើ​ជំងឺ​កូ​វី​ដ​១៩ (COVID-19) ដែល​ពិភពលោក​កំពុង​ខ្លាចរអា ចិន​បាន​ប្រកាស​ប្តេជ្ញា​ជួយ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឡើង​ដោយ​លោក Geng Shuang…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ប្រយុទ្ធ និង​យកឈ្នះ​លើ​ជំងឺ​កូ​វី​ដ​១៩ (COVID-19) ដែល​ពិភពលោក​កំពុង​ខ្លាចរអា ចិន​បាន​ប្រកាស​ប្តេជ្ញា​ជួយ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឡើង​ដោយ​លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក្នុង​សន្និសីទ​ព័ត៌មាន នា​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ។ ការ​ប្រកាស​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ និង​សម្ភារៈ​វេជ្ជសាស្ត្រ​របស់​ចិន ត្រូវ​បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​លើក​ឡើង​ថា ពេល​នេះ​ជា​ពេល​ដែល​ចិន​ជួយ​កម្ពុជា​វិញ​ម្តង ។ លោក Geng Shuang បាន​បញ្ជាក់​ដូច្នេះ «​ឥឡូវនេះ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការងារ​ដ៏​លំបាក​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​វិញ​ម្តង ប្រទេស​ចិន​បាន​ប្តេជ្ញា​ចិត្ត​ដោយ​មិន​រារែក​ថា​នឹង​ជួយ​កម្ពុជា​ឱ្យ​អស់​សមត្ថភាព និង​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​» ។

លោក​បន្ថែម​ថា «​នេះ​មិន​ត្រឹមតែ​ជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ពិសេស​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​បង្ហាញ​ពី​ភាព​សាក​សម​សម្រាប់​មិត្តភាព​ដែកថែប ដែល​មាន​អនាគត​រួម​គ្នា​ផង​ដែរ ។ ប្រទេស​ចិន នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​សកល ហើយ​និង​ចូលរួម​ចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទាំងមូល​ផង​ដែរ​»​។

សូម​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ចិន​ចំនួន​៧​នាក់ បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ៕