ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ នៅ​ព្រះ​វិហារ​បាន​បិទ​បណ្តោះអាសន្ន

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​សម្រេច​បិទទ្វារ​សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ ស្ថិត​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ចូលរួម​ទប់ស្កាត់…

ខេត្តព្រះវិហារ ៖ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​សម្រេច​បិទទ្វារ​សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ ស្ថិត​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ចូលរួម​ទប់ស្កាត់ នឹង​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស កូ​វី​ដ​១៩ មក​លើ​ប្រទេស​កម្ពុជា អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​សម្រេច​បិទទ្វារ​សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ ក្នុង​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ដោយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​បណ្តោះអាសន្ន​សិន តាម​ការ​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចូលរួម​ទប់ស្កាត់ ការពារ​ពី​ការ​ចម្លងការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ ។

លោក​អគ្គនាយក បន្ត​ថា ចំពោះ​ពេលវេលា​នៃ​ការ​បើក​អោយ​ដំណើរការ​សារមន្ទីរ​នេះ​ឡើង​វិញ អាជ្ញាធរ​មិន​ទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ មានការ​ថមថយ​ធូរស្រាល​សិន ទើប​អាច​ឲ្យ​សារមន្ទីរ​ទទួលភ្ញៀវ​ចូល​មក​ទស្សនា​វិញ​បាន ។

តែ​ទោះជា​បែប​នេះ​ក្តី អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​បញ្ជាក់​ថា បើ​ទោះបីជា​មានការ​បិទ​សារមន្ទីរ​នេះ​បណ្តោះអាសន្ន​ក៏​ពិតមែន​នោះ តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​មាន​បំណង​ចង់​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ អាច​មក​ទស្សនា​បានជា​ធម្មតា ។ ប៉ុន្តែ​លោក​ក៏​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​រក្សា​អនាម័យ តាម​ការ​ណែនាំ​របស់​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ មុន​នឹង​ឡើង​ទស្សនា​ប្រាសាទព្រះវិហារ ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​វីរុស​កាច​សាហាវ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។

សូម​បញ្ជាក់​ថា សារមន្ទីរ​ធម្មជាតិ​សាកល​សម្តេច​តេ​ជោ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ចម្ងាយ​ពី​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ប្រមាណ​ជា​២០​គីឡូម៉ែត្រ ។ ហើយ​សារមន្ទីរ​នេះ​បាន​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ កាល​ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ នឹង​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ ដោយសារ​ឥទ្ធិពល​នៃ​វីរុស កូ​វី​ដ​១៩ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ