ខេត្តព្រះសីហនុ ៖ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់បទបញ្ជាអោយបាញ់ថ្នាំសម្លាប់មេរោគឆ្លងផ្សេងៗ តាមបណ្តាការិយាល័យផ្សេងៗ ក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមីនានេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ។ នេះបើយោងតាម ហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។
លោកបានបន្តថា ដោយមានការឧបត្ថម្ភគាំទ្រពីគណៈបញ្ជាការឯកភាពខេត ដែលមានឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានបានដាក់បទបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៊ី ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំកងកម្លាំងនគរបាលការិយាល័យសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗ តាមបណ្តាលការិយាល័យនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាពិសេសវីរុសឆ្លង COVID-19 ៕
ចែករំលែកព័តមាននេះ