ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​តាម​ភូមិ និង​តាម​​ផ្ទះដើម្បី​ទប់ស្កាត់កូ​វី​ដ-​១៩

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ស្រប​ពេល​ដែលវីរុសកូវីដ-១៩​កំពុងរីករាលលើ​​ពិភពលោក ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​មាន​អ្នក​ផ្ទុក​រហូត​ដល់​ទៅ​៨៧​ករណី​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ខេត្តព្រៃវែង​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុសកូវីដ-១៩​នេះ​នៅឡើយ​ទេ​។ ទោះបី​ជា​យ៉ាងនេះ​ក្តី រយៈពេល​២-៣​ថ្ងៃកន្លងមក​នេះ គេសង្កេតឃើញ​​ពលករ​ចំណាកស្រុក​ទាំង​ក្នុង​និង​ក្រៅប្រទេស​រាប់​ពាន់​នាក់​បាន​វិល​ត្រឡប់​ចូល​មក​​ស្រុក​កំណើត​ក្នុង​ខេត្តព្រៃវែង​វិញ ដោយ​គេ​មិន​បានដឹង​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់នោះ​មាន​អ្នក​ផ្ទុក​វីរុសកូវីដ-១៩នេះ​…

ខេត្ត​ព្រៃវែង ៖ ស្រប​ពេល​ដែលវីរុសកូវីដ-១៩​កំពុងរីករាលលើ​​ពិភពលោក ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​មាន​អ្នក​ផ្ទុក​រហូត​ដល់​ទៅ​៨៧​ករណី​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ខេត្តព្រៃវែង​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មាន​អ្នក​ឆ្លង​វីរុសកូវីដ-១៩​នេះ​នៅឡើយ​ទេ​។

ទោះបី​ជា​យ៉ាងនេះ​ក្តី រយៈពេល​២-៣​ថ្ងៃកន្លងមក​នេះ គេសង្កេតឃើញ​​ពលករ​ចំណាកស្រុក​ទាំង​ក្នុង​និង​ក្រៅប្រទេស​រាប់​ពាន់​នាក់​បាន​វិល​ត្រឡប់​ចូល​មក​​ស្រុក​កំណើត​ក្នុង​ខេត្តព្រៃវែង​វិញ ដោយ​គេ​មិន​បានដឹង​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់នោះ​មាន​អ្នក​ផ្ទុក​វីរុសកូវីដ-១៩នេះ​ ឬ​ក៏​អត់​នោះ​ទេ​។

ដូច្នេះ​ដើម្បី​ទប់ស្កាត់​កុំអោយ​មានការ​ឆ្លងជំងឺប្រភេទ​នេះ ក៏​ដូច​ជា​ដើម្បី​ជួយ​សង្គ្រោះ​និង​ព្យាបាល​ដល់​អ្នកជំងឺ​​ដែល​មាន​ផ្ទុក​ជំងឺ​ប្រភេទ​នេះ​អោយ​បាន​ទាន់​ពេលវេលា អាជ្ញាធរ​ខេត្តព្រៃវែង​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ថ្មី​មួយ​ដោយ​អោយ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ត្រូវ​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ​និង​តាម​ខ្នង​ផ្ទះ ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង និង​ចូលរួម​ការពារ​ទប់ស្កាត់​​វីរុស​កូ​វី​ដ​-១៩​នេះ​ទាំងអស់​គ្នា​។

នៅ​ក្នុង​ខ្លឹមសារ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ដែល​ជា​ពលករ​ទើប​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ត្រូវ​រស់នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​អោយ​ប្រាកដ​ថា ខ្លួន​មិន​មាន​ផ្ទុក​វីរុស​កូ​វី​ដ-​១៩ និង​ដើម្បី​កុំអោយ​ឆ្លង​ទៅ​ក្រុម​គ្រួសារ ក្នុង​ករណី​ដែល​ខ្លួន​មាន​ផ្ទុក​​ជំងឺប្រភេទ​​នេះ​។

ដោយឡែក អ្នក​ដែល​មាន​អាកា​រៈ​គួរ​អោយ​សង្ស័យ ដូច​ទៅ​នឹង​រោគ​សញ្ញា​នៃ​ជំងឺកូ​វី​ដ​-១៩ ត្រូវ​ប្រ​ញាប់​រាយ​ការ​ណ៍​ទៅ​មន្ត្រី​សុខាភិបាល​តាម​រយៈ​ទូរ​សព្ទ័​លេខ​១១៥ ឬ​ទៅ​កាន់​មណ្ឌល​សុខភាព​ផ្ទាល់ ដែល​នៅ​ជិត​ផ្ទះ​របស់​ខ្លួន ដើម្បី​អោយ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល អោយទាន់​ពេលវេលា​។ ក្រៅពី​នេះ ក៏​បាន​ណែនាំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គោរព​តាម​សារ​ចរណ៍​​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​​ជំងឺកូ​វី​ដ-​១៩​ផង​ដែរ​។

ក្រៅពី​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​តាម​ភូមិ និង​តាម​ខ្នង​ផ្ទះ​ខាងលើ​នេះ អាជ្ញាធរ​ខេត្តព្រៃវែង ក៏​បាន​បង្កើត​ទីតាំង​សម្រាប់​​ពិនិត្យ​ និង​ព្យាបាល​​អ្នកជំងឺ​ដែល​សង្ស័យ ​ឬ​មាន​ផ្ទុក​​ជំងឺ​​កូ​វី​ដ-​១៩​នេះ​ចំនួន​៣​ទីតាំង​នៅ​ក្នុង​ក្រុង​ព្រៃវែង ដែល​ទីតាំង​ទី​១​-គឺ​នៅ​អាគារ​សណ្ឋាគារ​ចុង​ប៉ម មាន​ចំនួន​៤៨​បន្ទប់ ទីតាំង​ទី​២​-គឺ​នៅ​អគារ​ផ្ទះសំណាក់​ ដែល​មាន​ចំនួន​២២​បន្ទប់ និង​ទីតាំង​ទី​៣​-គឺ​នៅ​អគារសាលា​បឋម​សិក្សា​សម្តេច​តេ​ជោ ហ៊ុន សែន ព្រៃវែង​ក្រុង ដែល​មាន​ចំនួន​៣៣​បន្ទប់ ហើយ​ក្នុង​បន្ទប់​និ​មួយ​ៗ​មាន​បំពាក់​ទៅ​ដោយ​សម្ភារៈ​បរិក្ខា និង​ប្រ​ព​ន្ធ័​ទឹក​ភ្លើង​គ្រប់​បន្ទប់​ទាំងអស់​ផង​ដែរ​។

គូរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១​ មីនា ឆ្នាំ​២០២០​នេះ ខេត្ត​ព្រៃ​វែ មាន​ពលករ​បាន​វិល​ត្រឡប់​មក​វិញ​សរុប​ចំនួន​៣៨៧៥​នាក់ ស្រី​១៨៩១​នាក់ ក្នុង​នោះ​ចំណាកស្រុក​ក្នុង​ប្រទេស​មាន​ចំនួន​៣៤៩៩​នាក់ ស្រី​១៧៤០​នាក់ និង​ក្រៅប្រទេស​មាន​ចំនួន​៣៧៦​នាក់ ស្រី​១៥១​នាក់ ហើយ​ប្រទេស​ដែល​ពួក​គាត់​បាន​ចាកចេញរួម​មាន ប្រទេសថៃ​ចំនួន​៣២៧​នាក់ ស្រី​១៣៣​នាក់, ប្រទេស​ម៉ា​ឡេ​ស៊ី​៦​នាក់ ស្រី​៣​នាក់, ប្រទេស​កូរ៉េ​១៥​នាក់ ស្រី​៥​នាក់, ប្រទេស​ជប៉ុន​២​នាក់ និង​​ប្រទេស​ចិន​១​នាក់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពលករ​​ទាំងនោះ គេ​នៅ​មិន​ទាន់​រក​ឃើញ​មាន​នរណា​ម្នាក់​មាន​អាកា​រៈគួរ​ឱ្យ​​សង្ស័យ ឬ​មាន​ផ្ទុក​​វីរុស​កូ​វី​ដ-​១៩​នៅឡើយ​ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ