ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​ដុត​ភ្នក់ភ្លើង បាច​អំបិល ដើម្បី​​បណ្តេញ​​​ឧបទ្រពចង្រៃ​ចេញពី​ភូមិ​(វីដេអូ)

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ជា​រៀង​រាល់​យប់ ជា​ពិសេស​ពេល​ព្រលប់ អ្នក​ធ្វើ​ដំណើរ​តែងតែ​ឃើញ​មាន​ភ្នក់ភ្លើង ដែល​ត្រូវ​អ្នក​ភូមិ​រស់នៅ​តាម​ភូមិ​ផ្សេង​ៗ​នាំ​គ្នា​គរ​ដុត​ខាង​មុខ​ផ្ទះ នៅ​អម​សងខាង​ផ្លូវលំ និង​ផ្លូវ​កៅស៊ូ ដែល​មើលទៅ​ក្រហម​ដេរដាស​ពេញ​ភូមិ…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ជា​រៀង​រាល់​យប់ ជា​ពិសេស​ពេល​ព្រលប់ អ្នក​ធ្វើ​ដំណើរ​តែងតែ​ឃើញ​មាន​ភ្នក់ភ្លើង ដែល​ត្រូវ​អ្នក​ភូមិ​រស់នៅ​តាម​ភូមិ​ផ្សេង​ៗ​នាំ​គ្នា​គរ​ដុត​ខាង​មុខ​ផ្ទះ នៅ​អម​សងខាង​ផ្លូវលំ និង​ផ្លូវ​កៅស៊ូ ដែល​មើលទៅ​ក្រហម​ដេរដាស​ពេញ​ភូមិ ប្រៀប​ដូច​ជា ប្រទីប​ដែល​គេ​បណ្តែត​ទឹក​នា​ថ្ងៃ​ចេញ​ព្រះ​វស្សា​។

ការ​នាំ​គ្នា​ដុត​ភ្នក់ភ្លើង​នៅ​តាម​មុខ​ផ្ទះ​ជា​រៀង​រាល់​យប់ របស់​អ្នក​រស់នៅ​ក្នុងភូមិ​នានា​នៅ​ខេត្ត​ក្រចេះ ត្រូវ​គេ​មើលឃើញ​ថា បាន​ធ្វើ​ឡើង​កាល​អំឡុង​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​កន្លង​ទៅ​នេះ បន្ទាប់​ពី​បាតុភាព​នៃ​មេរោគ កូ​វី​ដ​១៩ កំពុង​តែ​ឆ្លង​រីក​រាតត្បាត​ជាស​កល និង​បាន​ជះ​ឥទ្ធិពល​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​។

អ្នក​ភូមិ​បាន​ផ្អើល​ត​ៗ​តាម​គ្នា​នាំ​គ្នា​ដុត​ភ្នក់ បាច​អំបិល និង​មាន​ខ្លះ​បាន​វាយ​ភ្នក់​ធ្វើ​ឱ្យ​បែក​ផ្កាភ្លើង​ឡើង ព្រមទាំង​បាន​និយាយ​បណ្តេញ​ឲ្យ​ខ្មោច​ព្រាយ​បី​សាច ពិសេស​ជំងឺ​កាច​សាហាវ កុំ​ឲ្យ​ឆ្លង​ចូល​ក្នុងភូមិ​របស់​ពួក​គាត់​។

ពួក​គាត់​មាន​ជំនឿ​ស្រ​ដៀង​គ្នា​ថា ការ​ធ្វើ​ឧបកិច្ច​បែប​នេះ គឺ​ភាព​ឧបទ្រពចង្រៃ​ដែល​កំពុង​កើត​មាន​មិន​មក​រីក​រាតត្បាត​នៅ​ក្នុងស្រុក​ភូមិ​របស់​ពួក​គាត់ ដែល​កំពុង​តែ​រស់នៅ​នោះ​ទេ​។

ពួក​គាត់​និយាយ​ថា ពួក​គាត់​នឹង​បន្ត​ដុត​ភ្នក់ភ្លើង​ជា​រៀង​រាល់​យប់ លុះត្រា​ស្ថានភាព​ជំងឺឆ្លង​ជាស​កល ឬ​កូ​វី​ដ​១៩ បាន​ធូរស្បើយ​ទើប​ពួក​គាត់​ឈប់​ដុត​ភ្នក់ និង​បាច​អំបិល​នេះ​។

កំពុង​តែ​ឈើ​មើល​ភ្នក់ភ្លើង​ដែល​កំពុង​ដុត​ឆេះ​នៅ​ខាង​មុខ​ផ្ទះ ពលរដ្ឋ​រស់នៅ​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ម្នាក់​បាន​លើក​ឡើង​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​នឹង​អ្នក​ភូមិ​នៅ​ក្រុង​ក្រចេះ​ដែរ​ថា ការ​ដុត​ភ្នក់ភ្លើង បាច​អំបិល វាយ​បំបែក​ភ្នក់ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដេញ​ភាព​ឧបទ្រពចង្រៃ​ចេញពី​ភូមិ មិន​ថា តែ​ជំងឺឆ្លង ក៏​ដូច​ជា​ខ្មោច​ព្រាយ​បី​សាច​ជាដើម​។

គាត់​និយាយ​ថា កន្លង​មក ឲ្យ​តែ​មាន​ជំងឺឆ្លង​បាន​ឆ្លង​រីក​រាតត្បាត​ដូច​ជា​ការ គ្រុន ឈឺ និង​ជំងឺ​រាគ​រូស គឺ​អ្នក​ភូមិ​តែងតែ​ប្រើ​វិធី​ដុត​ភ្នក់ ឬ​ចង់​រូប​ទីង​ម៉ូង​បែប​នេះ​ជា​វិធី​បង្ការ កុំ​ឲ្យ​មាន​បន្ត​រីក​រាតត្បាត។

បើ​ទោះបីជា​មានការ​ដុត​ភ្នក់​សម្រាប់​រំងាប់​ផ្លូវ​អារម្មណ៍​ក្នុង​ជំនឿ​ថា ធ្វើ​ឡើង​ដើម្បី​បណ្តេញ​ភាព​ឧបទ្រពចង្រៃ កុំ​ឲ្យ​ឆ្លង​រីក​រាតត្បាត​យ៉ាងណា​ក្តី តែ​ក្រុម​គ្រូពេទ្យ​ថា នេះ​មិនមែន​ជា​វិធី​បង្ការ នោះ​ទេ ដោយ​គ្រាន់តែ​ជា​ជំនឿ​អ​រូបិយ​តែ​ប៉ុណ្ណោះ វិធី​ដែល​បង្ការ​ការពារ​ពី​ជំ​អឺ​ឆ្លង​នោះ​បាន គឺ ពលរដ្ឋ​ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ បរិស្ថាន​ស្អាត ត្រូវ​លាងដៃ​សម្អាត​ខ្លួនប្រាណ​ឲ្យ​បាន​ញឹក​ញាប់​មុន​នឹង​ទទួល​ហូប​ចុក​ចំណី​អារ​ហារ​ប្រចាំ​ថ្ងៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ