ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារកូវីដ-១៩ សវនការលោកកឹម សុខា ត្រូវបានពន្យារពេលគ្មានការកំណត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ មីនា នេះ បាន​សម្រេច​យល់ព្រមលើកពេលសវនាការ សម្រាប់លោក កឹម សុខា…

រាជធានីភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ មីនា នេះ បាន​សម្រេច​យល់ព្រមលើកពេលសវនាការ សម្រាប់លោក កឹម សុខា អតីតមេដឹកនាំអតីតគណបក្សប្រឆាំង លើសំណុំរឿងព្រហ្មទណ្ឌ (រឿងក្បត់ជាតិ​)ទៅថ្ងៃក្រោយវិញ តាមការស្នើសុំរបស់សហមេធាវីការ​ពារក្តី​របស់​លោក កឹម សុខា ។

លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានចារយល់ព្រមលើពាក្យ​សុំពន្យារពេលសវនាការរបស់សហមេធាវីលោក កឹម សុខា ចុះថ្ងៃទី ២៤ មីនា ឆ្នាំ២០២០ ដែលមានខ្លឹម សារ​​ថា​«ឯកភាពតាមពាក្យស្នើសុំដោយឲ្យពន្យាពេលរហូតដល់មានការជូនដំណឹង អំពីការបរិច្ឆេទសវនា​ការជាថ្មី» ។

យោងតាមពាក្យស្នើសុំពន្យាពេលសវនាការរបស់សហមេធាវីលោក កឹម សុខាបានសរសេរបញ្ជាក់ជូន លោក កូយ សៅ ថាសុំពន្យាពេលសវនាការលោក កឹម សុខា លើសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ២០១៧ ដោយសារតែ «បច្ចុប្បន្ននេះ គឺកំពុងស្ថិតក្នុងស្ថានភាពផ្ទុះជំងឺរីករាលដាល កូវីដ ១៩ (ជាជំងឺកាចសាហាវនិងមានភាពងាយស្រួលក្នុងការឆ្លង) រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេស​ទូទាំង សកលលោក កំពុងរួមគ្នាយ៉ាងយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ ដោយក្នុងនោះ មានការដាក់បំរាមហាមឃាត់មិនឲ្យមានការជួបជុំគ្នាច្រើនឡើយ» ។

លិខិតដដែលបានបញ្ជាក់ថា «ហើយម៉្យាងទៀត នៅក្នុងបន្ទប់សវនាការ គឺមានភាពតូចចង្អៀត ដែលមិន​អាច​អង្គុយឲ្យឃ្លាតពីគ្នាក្នុងចម្ងាយ២ម៉ែត្រ ដូចតាមការណែនាំ​របស់ក្រសួសុខាភិបាលបាននោះទេ។ ដូច្នេះ ដើម្បីជៀសវាងក្នុងការឆ្លង និងកុំឲ្យប៉ះពាល់ដល់ប្រយោជន៍របស់កូនក្តីយើងខ្ញុំ សូមលោកប្រធាន មេត្តា យោគយល់និងអព្យាស្រ័យក្នុងការពន្យាពេលសវនាការក្នុងសំណុំរឿងខាងលើនេះទៅថ្ងៃក្រោយសិន» ៕

អត្ថបទសរសេរ ដោយ