ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាការៈបុរសខ្មែរ២​នាក់​​​នៅ​សៀម​​​រាប​ឆ្លង​កូវីដ-១៩«ម្នាក់​លទ្ធផលអវិជ្ជមាន»​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប៖ លោក​វេជ្ជបណ្ឌិតក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​​ឱ្យដឹងកាលពីថ្ងៃទី២៣ មីនា ថា ​គិតមក​ដល់​បច្ចុប្បន្ន​នេះ សភាព​អ្នក​ផ្ទុក​កូ​វី​ដ​-១៩ចំនួន​២​នាក់​ គឺមាន​សុខភាព​ពួកគាត់​ធម្មតា​​មិន​មានធ្វើទុក្ខអ្វីនោះទេ ។…

ខេត្ត​សៀម​រា​ប៖ លោក​វេជ្ជបណ្ឌិតក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​​ឱ្យដឹងកាលពីថ្ងៃទី
២៣ មីនា ថា ​គិតមក​ដល់​បច្ចុប្បន្ន​នេះ សភាព​អ្នក​ផ្ទុក​កូ​វី​ដ​-១៩ចំនួន​២​នាក់​ គឺមាន​សុខភាព​ពួកគាត់​ធម្មតា​
​មិន​មានធ្វើទុក្ខអ្វីនោះទេ ។ ហើយ​ចំពោះ​បុរស​ជនជាតិ​ខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែល​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន​កន្លង​ទៅ​នោះ​​ គឺ​ខាង​យើងបាន​​ធ្វើតេស្ត​ចំនួន​៧​ដង​ហើយ ​លទ្ធផល​គឺ​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ-​១៩ ប៉ុន្តែ​មេរោគនេះ គឺ​នៅ​មាន​​ចំនួន​តិច​​ប៉ុណ្ណោះ ។ ហើយ​​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ចំពោះ​​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ទៀត​​បាន​ឆ្លង​មេរោគ​កូ​វី​ដ​-១៩បន្ទាប់​ពី​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ពេលនេះ​​ត្រូវ​បាន​ធ្វើតេស្ត​កុងត្រូល​លើក​ទី​១ លទ្ធផល​ឃើញ​ថា ​អវិជ្ជមាន​មេរោគ​កូ​វី​ដ-​១៩ ។ ហើយ​នៅ​ថ្ងៃ​ទី​២៣​ មីនា ​​​ធ្វើតេស្ត​កុងត្រូល​លើក​ទី​២​ទៀត​ ។ ប្រសិនបើ​តេស្ត​លើក​ទី​២នេះអវិជ្ជមាន​ទៀត​ គឺ​មាន​ន័យ​ថា គាត់​បានជា​សះ​ស្បើយ​ពី​ជំងឺ​COVID-​19​ ហើយ​។

លោកបន្តថា ​គាត់​នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ ហើយ​បន្តការងារច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង​បន្ត​ទៀត​ ។ ចំពោះ​ករណី​ពលករ​ខ្មែរ​ដែលត្រឡប់​មក​ពីប្រទេស​ថៃ​វិញ មន្ត្រី​ជំនា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ត្រួត​ពិនិត្យ​តាមដាន សុខភាព​របស់​ពួក​គាត់​យ៉ាង​យកចិត្តទុកដាក់ ​​បើតាម​ប្រកាសរបស់​រដ្ឋាភិបាល ​គឺ​ត្រូវ​ឱ្យ​គាត់​រក្សា​នៅ​ក្នុងផ្ទះ​ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ចំនួន​១៤​ថ្ងៃ ។

លោក​វេជ្ជបណ្ឌិតក្រុសសា​រ៉ាត់បន្ដ​ថា ចំពោះ​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​ប៉ះពាល់ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ និង​អ្នក​សង្ស័យបាន​មក​ធ្វើតេស្ត រហូត​មក​ដល់​ពេល​នេះមាន​ចំនួន​១៧២​នាក់ ហើយ​ជា​លទ្ធផល​អ្នក​ទាំង​អស់នេះ​អវិជ្ជា​មាន​មេរោគ​កូ​វី​ដ​១៩​ទាំងអស់​ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន និងបាន​ចូលរួម​សហការ​អនុវត្ត​វិធានការ​បង្ការ ការពារ ទប់ស្កាត់ ភ្ញាក់រលឹក​មក​រក​សេវា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យក្នុង​ករណី​មានការ​សង្ស័យ​ ។ ​

អត្ថបទសរសេរ ដោយ