ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះពិនិត្យសុខភាព​ប្រជាពលរដ្ឋ​មក​ពី​ក្រៅប្រទេស និង​ណែនាំ​ឱ្យ​នៅ​ដោយឡែក​១៤​ថ្ងៃ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​បាន​មក​ដល់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​វិញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង-ស្រុក​ឱ្យ​អនុលោម​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​១៦ ខែមីនា…

ខេត្តសៀមរាប ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​បាន​មក​ដល់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​វិញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង-ស្រុក​ឱ្យ​អនុលោម​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ទាំងអស់ សូម​​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ និង​តាមដាន​សុខភាព បើមាន​ចេញ​រោគ​សញ្ញា​គួរ​ឱ្យសង្ស័យ​ សូម​ទៅ​ពិគ្រោះ​ជំងឺ និង​អាច​ទំនាក់ទំនង​សេវា​សុខាភិបាល​រដ្ឋ ឬ​តាម​រយៈ​ទូរស័ព្ទ​លេខ ១១៥ ។

ដើម្បី​អនុវត្ត​ឱ្យ​ស្រប​តាម​សេចក្តីណែនាំ ក៏​ដូច​ជា​ការ​ចូលរួម​ទប់ស្កាត់ការឆ្លង​​ជំងឺ​កូ​វី​ដ-​១៩ អាជ្ញាធរ​ក្រុង ស្រុក និង​មន្ត្រី​ជំនាញ​របស់​សុខាភិបាល​បាន​ធ្វើការ​អប់រំ​និង​ណែនាំ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ សូម​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ ទោះបីជា​នៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ក៏​ដោយ ហើយ​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់​កុំឱ្យ​មានការ​ចម្លង​ទៅ​ក្នុង​សហ​គម​ន៏ ជា​កិច្ចការ​ដែល​យើ​ង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ជា​ចាំបាច់​។

គួរ​បញ្ជាក់​ផង​ដែរ សូម​បងប្អូន​ទាំងអស់​ចូលរួម​​សម្អាត​អនាម័យតាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដូច្នេះ​សូម​ចូលរួម​ទាំង​អស់​គ្នាដើម្បី​ការពារ​ការ​​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ