ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះកំពុង​វិប​ត្តិវីរុសកូវីដ-១៩ក្តី ​គ្រឿង​ញៀន​​​ក៏នៅបង្ក្រាប ស្តែងចាប់​ដល់ទី​តាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្យ​ដឹង​ថា បើ​ទោះបី​ប្រទេស​ជាតិ​កំពុង​ជួប​នូវ​វិប​ត្តិ​កូ​វី​ដ​-១៩ ដែលជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ​ហើយ​ប្រជាពលរដ្ឋ​គ្រប់​រូប បាននិង​កំពុង​មានការ​ប្រុង​ប្រយ័ត្ន…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង​ឲ្យ​ដឹង​ថា បើ​ទោះបី​ប្រទេស​ជាតិ​កំពុង​ជួប​នូវ​វិប​ត្តិ​កូ​វី​ដ​-១៩ ដែលជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ​ហើយ​ប្រជាពលរដ្ឋ​គ្រប់​រូប បាននិង​កំពុង​មានការ​ប្រុង​ប្រយ័ត្ន តាម​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល ពិសេស​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាលយ៉ាងនេះ​ក្តី ប៉ុន្តែ​ការ​​អនុវត្ត​ច្បាប់​ក៏មិន​រា​ថយ នៅ​តែ​បន្ត​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដូច​ភ្លៀងរលឹម ។

ជាក់ស្តែង​ កាលពីថ្ងៃ​ទី​២១ ​មីនា ឆ្នាំ​២០២០ កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​ទី៣ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍ ប្រុ​ញ សាន នាយ​រង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃរក្សា​ទុកនិងជួញដូរ​គ្រឿង​ញៀន​ដោយ​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ផលូវ​បើក​ថ្មី ក្បែរ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជាលទ្ធផល គឺបានឃាត់ខ្លួន​ជនសង្ស័យ​២នាក់ នឹង​ដកហូត​ថ្នាំ​ញៀន​ប្រមាណ​ជាង​១​គីឡូក្រាម ដូច​មាន ៖
១-សារធាតុ​ញៀន​ប្រភេទ ម៉េ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់​ទាំង​សំបក ២៥៥.៩២ ក្រាម ។
២-សារធាតុ​ញៀន ប្រភេទ​កេ​តា​មីន ទាំង​សំបក ទម្ងន់ ១១៣.៦២​ក្រាម ។
៣-សារធាតុ​ញៀន ប្រភេទ​អុ​ិ​ច​ស្តា​សុ​ី​គ្រាប់ និង​ទឹក ទាំង​សំបក ទម្ងន់ ១៨២៧.៧៨ ក្រាម ។
៤-​សារធាតុ​ញៀន ប្រភេទ នី​មេតា​ហ្សេ​ប៉ា​ម ទាំង​សំបក ទម្ងន់ ១២២.០៣ក្រាម ។ ឧបករណ៍​កែ​ឆ្នៃ ១​គ្រឿង និង​សារធាតុ​ផ្សំ​មួយ​ចំនួន ដែល​គិ​ជា​សារធាតុ​ញៀន​សុទ្ធតែ​ម្តង​គឺ ១៤៩៣.៧៣ ក្រាម ស្មើ​(១​គីឡូ​៤​ខាំ​៩៣.៧៣​ក្រាម​) ។

ជនសង្ស័យ​ដែល​សមត្ត​កិច្ច​ឃាត់ខ្លួន២​នាក់ ម្នាក់​ឈ្មោះ គី ម៉េ​ង​ហ័​រ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជនជាតិ​ស៊ី​ហ្គាពួរ និង​ម្នាក់​ឈ្មោះ ខៀវ ស្រី​ទូច ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ពួក​គេ​ជាស​ង្សារនឹង​គ្នា ។ ជន​សង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ