ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ៖​ សូមកុំ​រើសអើង​បងប្អូន និង​ពលករ​មក​ពី​ថៃ​គ្មាន​នរណា​ម្នាក់​ចង់​កើត ឬ​ចង់​មាន​មេរោគ​កូ​វី​ដ​១៩​​ទេ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សូម​អំពាវនាវ បងប្អូន​ទាំងអស់ កុំ​មានការ​រើសអើង​ចំពោះ​បងប្អូន និង​ពលករ​មក​ពី​ប្រទេស​ថៃ គ្មាន​នរណា​ម្នាក់​ចង់​កើត ឬ​ចង់​មាន​មេរោគ​កូ​វី​ដ​១៩ ក្នុង​ខ្លួន​នោះ​ទេ ក៏​ប៉ុន្ដែ​ជាមួយ​គ្នា​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សូម​អំពាវនាវ បងប្អូន​ទាំងអស់ កុំ​មានការ​រើសអើង​ចំពោះ​បងប្អូន និង​ពលករ​មក​ពី​ប្រទេស​ថៃ គ្មាន​នរណា​ម្នាក់​ចង់​កើត ឬ​ចង់​មាន​មេរោគ​កូ​វី​ដ​១៩ ក្នុង​ខ្លួន​នោះ​ទេ ក៏​ប៉ុន្ដែ​ជាមួយ​គ្នា​នេះ គឺ​សូម​សុំ​យ៉ាង​ទទូច ចំពោះ​បងប្អូន និង​ពលករ​មក​ពី​ប្រទេស​ថៃ សូម​ស្ម័គ្រចិត្ត និង​បំពេញ​កាតព្វកិច្ច​ទៅ​ជួប​ប្រឹក្សា និង​ទទួលយក​ការ​ពិនិត្យ​រកមុខ​សញ្ញា​មេរោគ​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ផេ​ក​ប្រជាជន ខេត្ត​ព្រះ​សីហ​នុ ចេញកាលពីថ្ងៃទី២៣ ខែមីនានេះ ។

លោក គួច ចំរើន បានបន្តថា ដើម្បី​ធានា​ថា ពេល​យើង​ទៅ​ផ្ទះ គឺ​ទៅ​ដោយ​សេចក្ដីសុខ និង​សុវត្ថិភាព​ទាំង​ចំពោះ​ខ្លួនឯង ក្រុម​គ្រួសារ សហគមន៍ និង​សង្គម​ជាតិ​របស់​យើង​ទាំងមូល ។ នេះ​បើ​យោង​តាម​ផេ​ក​ប្រជាជន ខេត្ត​ព្រះ​សីហ​នុ ៕