ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​អះអាង​ចំនួន​ភ្ញៀវ​ដើរ​កម្សាន្ត​​តាម​រមណីយដ្ឋាន ​និង​តំបន់​ទេសចរណ៍​មាន​ចំនួន​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ខណៈ​ម្ចាស់​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ទេសចរណ៍​ត្អូញត្អែរ​ពី​ការ​ប្រឈម​មុខ​ខ្ពស់​ដែល​អាច​ឈាន​ដល់​ការ​បិទ​ក្រុមហ៊ុន​ដោយសារ​តែ​ការ​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​១៩​ដែល​នាំ​ឲ្យ​វិស័យ​ទេសចរណ៍​ពិភពលោក​និង​សេវាកម្ម​ខាង​សណ្ឋាគារ​រង​គ្រោះ​ធ្ងន់ធ្ងរ សូ​ម្បី​នៅ​ស្រុក​ខ្មែរ​ក៏​រង​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៣០ ភាគរយ​សម្រាប់​រយពេល ២ ខែ​ដើមឆ្នាំ​២០២០ នេះ លោក​រដ្ឋមន្ត្រី ក្រើនរំលឹក​ទៅ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍…

​រាជធានី​ភ្នំពេញ​៖ ខណៈ​ម្ចាស់​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ទេសចរណ៍​ត្អូញត្អែរ​ពី​ការ​ប្រឈម​មុខ​ខ្ពស់​ដែល​អាច​ឈាន​ដល់​ការ​បិទ​ក្រុមហ៊ុន​ដោយសារ​តែ​ការ​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​១៩​ដែល​នាំ​ឲ្យ​វិស័យ​ទេសចរណ៍​ពិភពលោក​និង​សេវាកម្ម​ខាង​សណ្ឋាគារ​រង​គ្រោះ​ធ្ងន់ធ្ងរ សូ​ម្បី​នៅ​ស្រុក​ខ្មែរ​ក៏​រង​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៣០ ភាគរយ​សម្រាប់​រយពេល ២ ខែ​ដើមឆ្នាំ​២០២០ នេះ លោក​រដ្ឋមន្ត្រី ក្រើនរំលឹក​ទៅ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​បន្ត​យកចិត្តទុកដាក់​បម្រើ​ការងារ​ក្នុង​វិស័យ ព្រោះ​នៅ​តែ​មាន​ភ្ញៀវ​ដើរ​ទស្សនា ។

​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ប្រកាស​ក្រើនរំលឹក​ទៅ​ដល់​មន្ត្រី​គ្រប់​ផ្នែក​ដែល​ចំណុះ​ក្រោម​ក្រសួងទេសចរណ៍ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យទេសចរណ៍ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការ​ទទួល​បដិសណ្ឋារកិច្ច ការ​ផ្ដល់​សេវាកម្ម​នានា​ដល់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ការងារ​ដទៃ​ទៀត​ក្នុង​វិស័យ​នេះ​ឱ្យ​បាន​ល្អ​ថែម​ទៀត ខណៈ​ចលនា​ទេសចរ​ផ្ទៃក្នុង​ប្រទេស​នៅ​តែ​បន្ត​មាន​រៀងរាល់ថ្ងៃ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​អះអាង​ថា នៅ​ក្នុង​ស​ប្តា​ហ៍​ទី​២ ខែមីនា​នេះ ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង​ប្រមាណ​ជាង ១៩​ម៉ឺន​នាក់ នៅ​តែ​បន្ត​ដើរ​ទស្សនា​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ថោ​ង ខុន បាន​បន្ត​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល គ្រប់​រាជធានី​-​ខេត្ត​មិន​មានការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ព្រឹត្តិការណ៍​សាសនា ឬ​ការ​ប្រគុំ​តន្ត្រី​ទេសចរណ៍​អ្វី​ទៀត​ឡើយ​។ ជា​រៀងរាល់ថ្ងៃ​ពិសេស​នៅ​ចុង​ស​ប្តា​ហ៍ ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង​នៅ​តែ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ក្រុម​តូច​ៗ និង​លក្ខណៈ​បុគ្គល​ពិសេស​ស​យុវជន​ក៏​នៅ​តែ​បន្តដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ តំបន់​ទេសចរណ៍​ផ្សងព្រេង តំបន់ឆ្នេរ​សមុទ្រ​-​កោះ និង​គោលដៅ​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​ជា​ធម្មតា​។

​លោក​ថោ​ង ខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​តាម​របាយការណ៍​របស់​មន្ទី​ទេសចរណ៍​រាជធានី​-​ខេត្ត បាន​បង្ហាញ​ថា ចន្លោះ​ពី​ថ្ងៃ​ទី​៩-១៥ ខែមីនា មាន​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង​ដើរ​កម្សាន្ត តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ប្រមាណ​ជាង ១៩​ម៉ឺននាក់​»​។ យោង​តាម​សភាពការណ៍​នេះ ក្រសួងទេសចរណ៍​ក្រើនរំលឹក​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​បន្ត​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​ទេសចរ​ផ្ទៃក្នុង ដោយ​ត្រូវ​បន្ត​ពង្រឹងគុណភាព​សេវាកម្ម ផលិតផល​ទេសចរណ៍ អនាម័យ ម្ហូបអាហារ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​នៅ​តាម​គោលដៅ​ទេសចរណ៍​ទាំងអស់​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​នានា​។

​ក្រៅពី​នោះ​ក៏​ត្រូវ​បន្ត​ជំរុញ​ការ​ការ​បណ្តុះបណ្តាល​បុគ្គលិក និង​ប្រជា​សហគមន៍​នៅ​តាម​ទីតាំង​ផ្ទាល់ ដោយ​បំបែក​ជា​ក្រុម​តូច​ៗ និង​អាច​រៀន​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន និង​សហគមន៍ និង​ត្រូវ​អង្គុយ​ឃ្លាត​គ្នា​យ៉ាងតិច​២​ម៉ែត្រ ដោយ​ផ្តោត​លើ​ជំនាញ​ចាំបាច់​នានា ដូច​ជា ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ ការ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ការ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព ព្រម​ជាមួយ​ការ​អប់រំ​អំពី​វិធានការ​បង្ការ​ជំងឺ​ខូ​វី​ដ​-១៩ ដែល​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ សំដៅ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​វិបត្តិ​ជា​ឱកាស និង​សម្រាប់​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​នៅ​ពេល​វិបត្តិ​នេះ​កន្លង​ផុត​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ