ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទើប​មក​ពី​ថៃ និង​បរទេស​ផ្សេង​ៗ​រាយការណ៍​ទៅ​អាជ្ញាធរ ដើម្បី​ពិនិត្យ​សុខភាព​ទប់ស្កាត់​ជំងឺ​កូដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​សមាជិកគ្រួសារ និង​អាជ្ញា​ធរមាន​ស​ត្ថ​កិច្ច​ធ្វើការ​ការ​រាយការណ៍​ពី​សមាជិក​ខ្លួន​ដែល​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ ដើម្បី​ពិនិត្យ​សុខភាព និង​នៅ​ឲ្យ​ឆ្ងាយ​ពី​សមាជិក​រយៈពេល​១៤​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​សមាជិកគ្រួសារ និង​អាជ្ញា​ធរមាន​ស​ត្ថ​កិច្ច​ធ្វើការ​ការ​រាយការណ៍​ពី​សមាជិក​ខ្លួន​ដែល​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ ដើម្បី​ពិនិត្យ​សុខភាព និង​នៅ​ឲ្យ​ឆ្ងាយ​ពី​សមាជិក​រយៈពេល​១៤​ថ្ងៃ ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ។ យោង​តាម​សម្លេង​ដែល​ផ្សាយ​ជា​សាធារណៈ​តាម​រយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ៖« នៅ​តាម​ច្រក​ដូង នៅ​ច្រ​លកំ​រៀង ខេត្តបាត់ដំបង និង​ខេត្ត​ច័ន្ទ បុរី ហើយ​មិនដឹង​ច្រក​ណា​ទៀត​បងប្អូន​ពលករ​ខ្មែរ​បាន​សម្រុកចូល​មក​ពី​ថៃ ដោយ​មនុស្ស​មិន​តិច​ជាង​១​ពាន់​នាក់​ទេ ហើយ​គ្មាន​បាន​ត្រួតពិនិត្យ សុខភាព​ច្បាស់លាស់​នោះ​ទេ ដូច្នេះ​គាត់​មក​នឹង​ទៅ​តាម​ស្រុក​កំណើត​នៅ​តាម​ខេត្ត​រៀងខ្លួន​ហើយ​» ។

សម្តេច​ក្រឡាហោម ស ខេ​ង​ក៏​បាន​ស្នើ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​សា​ម៉ី​នីមួយ​ៗ នៅ​តាម​មូលដ្ឋាន ភូមិ ឃុំ ស្រុក ធ្វើការ​រាយការណ៍​ពី​អ្នក​ដែល​មក​ពី​ថៃ ដើម្បី​ឲ្យ​គ្រូពេទ្យ​ទៅ​ពិនិត្យ ។ ជាង​នេះ បើ​មានការ​សង្ស័យ​ត្រូវ​ទុក​ឲ្យ​គាត់​នៅ ដោយឡែក​ពី​សមាជិកគ្រួសារ​សិន ដោយ​កុំ​ឲ្យ​គាត់​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ក្នុង​នោះ​សមាជិក​ក្នុងផ្ទះ​ក៏​កុំ​ឲ្យ​ប៉ះពាល់​ដោយ​ទុក​គាត់​នៅ​រយៈពេល​១៤​ថ្ងៃ ហើយ​បើ​មានការ​សង្ស័យ​ត្រូវ​យក​សំណាក​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ពិនិត្យ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​បើសិន​មាន​ប្រជាពលរដ្ឋ​មក​ពី​ច្រក​ផ្សេង​ៗ​ទៀត ត្រូវ​តែ​ធ្វើ​វិធានការ​បែប​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ ។

ចំណែក​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ បាន​លើក​ឡើង​ថា សូម​បងប្អូន​ដែល​ទើប​វិល​ត្រឡប់​ពី​ខេត្ត​ឆ្ងាយ ឬ​បរទេស​ចូលរួម​រក្សា​អនាម័យ និង​សុខភាព​ទាំងអស់​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​បងប្អូន​ក្នុង​កាលៈទេសៈ​នៃ​ការ​ប្រឈម​ពេញ​ពិភពលោក​នេះ ប៉ុន្តែ​ការ​គោរព​វិធាន​ណែនាំ និង​ជឿ​ទៅ​លើ​ការ​ណែនាំ​របស់​ពេទ្យ​ក៏​ដូច​ជា ការ​វាយតម្លៃ​កម្រិត​ហានិភ័យ​នៃ​វិស័យ ឬ​សកម្មភាព​ណាមួយ​របស់​ជំនាញ នៅ​តែ​ជា​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​បងប្អូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ