ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​នឹង​មិន​មានការ​បិទ​ចេញចូល​ដូច​ពាក្យ​ចរចា​មរាម​នោះ​ទេ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ដើម្បី​ចាត់វិធានការ​យ៉ាង​តឹង​រឹង​លើ​ករណី​មេរោគ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ដើម្បី​ចាត់វិធានការ​យ៉ាង​តឹង​រឹង​លើ​ករណី​មេរោគ Covid-19 ដែល​កំពុង​កកើត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើ​យោង​តាម​ផេ​ក​ប្រជាជន ខេត្ត​ព្រះ​សីហ​នុ ។

លោក​អភិបាលខេត្ត បាន​ប្រកាស​ផង​ដែរ​ថា ខេត្ត​ព្រះ​សីហ​នុ​នឹង​មិន​មានការ​បិទ​ចេញចូល​ដូច​ពាក្យ​ចរចា​មរាម​នោះ​ទេ ព្រោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង ២៩​នាក់ និង​ម​គ្គុ​ទេស ទេស​ទេ​ចរណ៍​ជនជាតិ​ខ្មែរ​២​នាក់ ដែល​បាន​ឆ្លង​មេរោគ Covid-19 ទាំង​អស់នោះ​បាន​រស់នៅ​កន្លែង​ប្រមូលផ្តុំ​មួយ ហើយ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​គ្រូពេទ្យ​ធ្វើការ​គ្រប់គ្រង​បាន​ល្អ​ណាស់ ។

ចំពោះ​ករណី​បងប្អូន​មានការ​សង្ស័យ​ផ្នែក​សុខភាព សូម​មក​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ជា​បន្ទាន់ និង​រក្សា​សុខភាព​ដោយ​ធ្វើ​អនាម័យ​អោយ​បាន​ល្អ ៕