ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរប្រមាណ៥០០នាក់ កំពុង​ជាប់​លើ​ដីថៃ ក្រោយបិទ​ច្រកព្រំដែន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹម​ម៉ោង​ជាង១១ថ្ងៃត្រង់ទី​២៣ មីនា នេះ មាន​ពលករ​ខ្មែរ​កំពុងជាប់គាំង​នៅលើ​ទឹកដីថៃ ។ បើតាម​អាជ្ញាធរថៃបានប្រាប់ខាង​​កម្ពុជាថា គឺ​​ពលករ​ខ្មែរដែលកំពុងជាប់គាំង​ គឺ​មាន​ប្រមាណ​៥០០នាក់…

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹម​ម៉ោង​ជាង១១ថ្ងៃត្រង់ទី​២៣ មីនា នេះ មាន​ពលករ​ខ្មែរ​កំពុងជាប់គាំង​នៅលើ​ទឹកដីថៃ ។ បើតាម​អាជ្ញាធរថៃបានប្រាប់ខាង​​កម្ពុជាថា គឺ​​ពលករ​ខ្មែរដែលកំពុងជាប់គាំង​ គឺ​មាន​ប្រមាណ​៥០០នាក់ ​។ សូមបញ្ជាក់ថា៖ ព្រឹកនេះ​ថៃ​បិទ​ទ្វារ​ច្រក​ថ្មើរជើង​ទាំង​សង​ខាង (​មានវីដេអូ​)

គួររំលឹកថា ភាគី​ថៃ​ កាលពីព្រឹក​ថ្ងៃ​ទី​២៣ មីនា ដដែល ស្ថិតនៅ​ច្រកទ្វារ​ព្រំដែន​ខាង​ថ្មើ​រជើង​ទាំង​សងខាង​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ត្រូវ​បាន​ភាគី​ថៃ​បិទ​ជា​ស្ថាពរ​លើកលែងតែ​ផ្លូវ​ធំ​លើ​ស្ពាន​ព្រំដែន​បើក​ជា​ធម្មតា​តាំងពី​ម៉ោង​៦​ព្រឹក ។

​​កាលពី​វេលា​ម៉ោង​ជិត​១២​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ មីនា ទើប​តែបិទទ្វារ​ព្រំដែន ដោយសា​រថយន្ត​និង​រទេះដឹក​ទំនិញ​ឆ្លង​ព្រំដែន​បន្ត​ធ្វើ​ចរាចរណ៍ ហើយ​ពលករ​វិល​ត្រឡប់​ពី​ដី​ថៃ​ក៏​មាន​ជា​ហូ​រហែ ។ ចំណែក​ដង​ផ្លូវ​ចាប់ពី​ចំណុច​រង្វង់​រហូត​ដល់​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​២២ មីនា មានការ​កកស្ទះ​តាំងពី​ព្រឹក​រហូត​ដល់​យប់​។

ទិដ្ឋភាព​ពេល​រាត្រី​ថ្ងៃ​ទី​២២ មីនា ដងផ្លូវ​ចាប់ពី​ចំណុច​រង្វង់​មូល​រហូត​ដល់​ស្ពាន​ព្រំដែន គេ​សង្កេត​ឃើញ​រថយន្ត​តូច​ធំ​រទេះអូស​ទំនិញ​កកស្ទះ​ពេញ​ផ្លូវ​២​ទៅ​៣​ជួរ ។ ចំណែក​ទីតាំង​បំពេញបែបបទ​ប័ណ្ណ​ព្រំដែន​ចូល​ប្រទេស​(Border Pass)​និង​ទីតាំង​បំពេញបែបបទ​ចូល​ប្រទេស​Arrival គេ​ឃើញ​ពលករ​វិល​ត្រឡប់​ពី​ថៃ​យ៉ាងច្រើន​កុះករ​រហូត​ដល់​ពេល​បិទ​ព្រំដែន ។ ភ្ញៀវ​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​ត្រូវ​បាន​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ធ្វើកា​ប្រើ​ឧបករណ៍​វាស់​ស្ទង់​កំ​ដៅ​គ្រប់​គ្នា​ក្រែង​មាន​អ្នក​ផ្ទុក​វីរុស​កូ​វី​ដ​-១៩​។

អត្ថបទសរសេរ ដោយ