ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ចំនួន​២​ករណី ​នៅ​កំពង់ចាម ​និង​កោះកុង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គិត​ត្រឹម​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី២៣ មីនា ២០២០ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ហៅ​កាត់​ថា CDC…

រាជធានី​ភ្នំពេញ ​៖ គិត​ត្រឹម​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី២៣ មីនា ២០២០ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ហៅ​កាត់​ថា CDC របស់​ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​មានការ​រក​ឃើញ​នូវ​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ចំនួ​ន ២ ករណី​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​កម្ពុជា​ហក់​ឡើង​ដល់ ៨៦ ករណី​ទូ​ទាំង​ប្រទេស​ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​ថា «​យើង​រក​ឃើញ​អ្នកជំងឺ COVID-19 សរុប​ទាំងអស់​ចំនួន ៨៦​ករណី ។ រហូត​ពេល​នេះ​យើង​បាន​ព្យាបាល​ជា​ពីរ​នាក់​ហើយ ​គឺ​ជនជាតិ​ចិន​១​នាក់ និង​ជនជាតិ​អង់គ្លេស​១​នាក់ ។ យើង​ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា​ មានការឆ្លងចូល​​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើត​មាន​ឡើង​»​។

សូម​បញ្ជាក់​ថា ២ ករណី​ថ្មី​នេះ ​គឺ​មួយ​ករណី​មាន​លើ​ជនជាតិ​ខ្មែរ​នៅ​ខេត្តកោះកុង ដែល​នាំ​ឲ្យ​ខេត្តកោះកុង​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ២ ករណី និង​កំពង់ចាម​ឡើង​ដល់ ១១​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ