ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ខ្មែរល្បី​ៗចូលរួមបរិច្ចាគ​ថវិកា​ទប់​ស្កាត់​​ការ​ឆ្លង​ជំងឺ​COVID-19

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ​មាន​តារា​ជា​ច្រើន​នាក់​បាន​ចាប់ផ្តើម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19 ​។ ការ​ចេញ​មុខ​បរិច្ចាគ​ថវិកា​ពី​សំណាក់​តារា​ខ្មែរ​នា​ពេល​នេះ ​បាន​ធ្វើ​ឡើង​តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន…

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ​មាន​តារា​ជា​ច្រើន​នាក់​បាន​ចាប់ផ្តើម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19 ​។ ការ​ចេញ​មុខ​បរិច្ចាគ​ថវិកា​ពី​សំណាក់​តារា​ខ្មែរ​នា​ពេល​នេះ ​បាន​ធ្វើ​ឡើង​តប​តាម​ការ​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ​ណៈពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​ទៅ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

តារា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​នា​ពេល​នេះ ​រួម​មាន លោក​ព្រាប សុ​វ​ត្ថិ និង​គ្រួ​សារបាន​បរិច្ចាគទឹក​ប្រាក់៤ លាន​រៀល។ អ្នកនាង​​ឱ​ក សុគន្ធ​កញ្ញា និង​ស្វាមី​បាន​បរិច្ចាគ ទឺ​ក​ប្រាក់១​ពាន់​ដុល្លារ។ អ្នកនាងពេជ្រ សោភា បាន​បរិច្ចាគទឺ​ក​ប្រាក់១​ពាន់​ដុល្លារ ។ អតីត​តារាចម្រៀង​នាង អេ​ន ជី បាន​បរិច្ចាគ​ទឹកប្រាក់​១​ពាន់​ដុល្លារ​។

​​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​បរិច្ចាគទឹក​​ប្រាក់៥០០ដុល្លារ ។ តារា​សម្តែង​នាង ឌួ​ង ហ្សូ​រី​ដា​បាន​បរិច្ចាគទឹកប្រាក់៥០០ដុល្លារ ។ តារាចម្រៀង​នាងសួ​ស វី​ហ្សា និង ស្វាមី បាន​បរិច្ចាគទឺ​ក​ប្រាក់៥០០ដុល្លារ តារាចម្រៀង​លោក​ខាន់ ជេ​ម​ស៍ បាន​បរិច្ចាគទឺ​ក​ប្រាក់៣០០​ដុល្លារ ។ លោកឆាយ វី​រៈ​យុទ្ធ ទឹកប្រាក់​១​លាន​រៀល​។

តារាចម្រៀង​លោក ខេ​ម ,​នាយ ក្រឹម​, នាយ កុយ , ប៉េងប៉ោង​, ថន ល​ក្ខិ​ណា​, ពាក់​មី​,​ដេ​នី ក្វា​ន់ បាន​បរិ​ច្ចាគ​ក្នុង​ម្នាក់​ៗ​ចំនួន ៤​សែន​រៀល តារាចម្រៀង​កញ្ញា សុវត្ថិ​ឌី ធា​រី​កា បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​ដុល្លារ អតីត​តារា​សម្តែង​អ្នក​នាង ហង្ស ម៉ា​រ៉ា​នី និង​គ្រួសារ បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​ដុល្លារ​។

សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ លោក អៀង ស៊ី​ធុ​ល បាន​បរិច្ចាគ​ទឹកប្រាក់១០០​ដុល្លារ តារា​សម្តែង សម ម៉ា​ណា បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​ដុល្លារ តារា​សម្តែង​កញ្ញា ពៅ លី​ដា និង​លោក ពៅ ពិសិដ្ឋ បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​ដុល្លារ តារាចម្រៀង​នាយ ចឺម បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​ដុល្លារ តារា​សម្តែង ឈិ​ន សុធា​រី ដែល​បាន​បរិច្ចាគ​ទឹកប្រាក់ ១០០​ដុល្លារ រួម​ទាំង​តារា​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ក្រៅ​អំពី​ការ​បរិច្ចាគ​ថវិកា​ខាងលើ​នេះ​តារា​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បាន​បន់ស្រន់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួម​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​ខាងលើ​នេះ និង​​សូម​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ កុំ​មានការ​តក់​ស្លុត​ខ្លាំង​ពេក តែ​ត្រូវ​ចេះ​ពារ​ខ្លួនឯង​ ដោយ​ការ​រក្សា​អនា​ម័យ ​និង​ប្រតិបត្តិ​តាម​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​ ៕