ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​គ្រប់​សញ្ជាតិ​រួម​ទាំង​កម្ពុជា​-​ថៃ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​ចាំ​យាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម នា​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែមីនា​នេះ ភាគី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ហាត លេ​ក (​ខេត្ត​ត្រា​ត​)…

រាជធានី​ភ្នំពេញ ៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម នា​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែមីនា​នេះ ភាគី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ហាត លេ​ក (​ខេត្ត​ត្រា​ត​) ទល់មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម (​ខេត្តកោះកុង​) ជា​បណ្តោះអាសន្ន​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​គ្រប់​សញ្ជាតិ​រួម​ទាំង​កម្ពុជា​- ថៃ ចេញ​-​ចូល​ឆ្លងកាត់ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

ក្នុង​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​នេះ ភាគី​ថៃ​បាន​លើកលែង​ទំនិញ​ដែល​ទទួល​បានការ​អនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ ដែល​ទទួល​បានការ​អនុញ្ញាត និង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ​ដោយ​សមត្ថកិច្ច​ទាំង​ភាគី​កម្ពុជា​-​ថៃ បាន​ត្រឹមត្រូវ , អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​អ្នកជំងឺ​ដែល​ត្រូវ​ទៅ​ព្យាបាល​តាម​ការ​ណាត់ជួប​របស់​ពេទ្យ ភាគី​ថៃ​សម្របសម្រួល​ដោយ​មាន​ឯកសារ​បញ្ជាក់​របស់​ពេទ្យ​ថៃ និង​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ៕