ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​អា​ជីករ​លក់ដូរ​ធម្មតា​នៅ​ផ្សារ​ធំ​ថ្មី គ្រាន់តែ​ស្ងាត់​ភ្ញៀវ​ខ្លះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជំងឺឆ្លង​រាលដាល​វីរុស​កូ​វី​ដ​១៩ បាន​អង្រួន​ពាសពេញ​ពិភពលោក ហើយ​កម្ពុជា​រង​នូវ​ផល​ប៉ះពាល់​តិចតួច​ដែល​គេច​មិន​ផុត ប៉ុន្តែ​ក៏​អ្វី​ៗ​មិន​ទាន់​ត្រូវ​បាន​ធ្លាក់​ក្នុង​ភាព​ប្រកាស​អាសន្ន​នោះ​ទេ ។ ថ្វី​ត្បិត​ទីក្រុង​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់​បន្តិច​មែន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជំងឺឆ្លង​រាលដាល​វីរុស​កូ​វី​ដ​១៩ បាន​អង្រួន​ពាសពេញ​ពិភពលោក ហើយ​កម្ពុជា​រង​នូវ​ផល​ប៉ះពាល់​តិចតួច​ដែល​គេច​មិន​ផុត ប៉ុន្តែ​ក៏​អ្វី​ៗ​មិន​ទាន់​ត្រូវ​បាន​ធ្លាក់​ក្នុង​ភាព​ប្រកាស​អាសន្ន​នោះ​ទេ ។ ថ្វី​ត្បិត​ទីក្រុង​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់​បន្តិច​មែន តែ​នោះ​ជា​ការ​ការពារ​វត្ថិ​ភាព សុខុមាលភាព របស់​បងប្អូន​ប្រជាពលរដ្ឋ នូវ​ជំងឺឆ្លង​កូ​វី​ដ​.១៩ ជា​ប្រការ​ដ៏​ល្អ​បំផុត​នេះ ។ ទីផ្សារ​នីមួយ​ៗ​នៅ​បើក​ដំណើរការ​លក់ដូរ​ជា​ធម្មតា សន្តិសុខ របៀបរៀបរយ​គ្រប់គ្រង​ដោយ​អាជ្ញាធរ មាន​ស្ថា​រ​ភាពល្អ​ប្រសើរ ដែល​មិន​មាន​អ្វី​គួ​ឲ្យ​ព្រួយ​អារម្មណ៍​នោះ​ទេ ។

ជាក់ស្តែង​ភ្នាក់ងារ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា បាន​ចូល​ទៅ​សង្កេត​ការ​នៅ​ផ្សារ​ធំ​ថ្មី ដែល​គ្រប់គ្រង​ដោយ​លោកស្រី ប៉ុន ដា​នី ជា​អភិបាល​រដ្ឋាករ​ស្វ័​យ​តរ​ផ្សារ​ធំ​ថ្មី​នោះ ដោយ​ឃើញ​ថា អាជីវ​លក់​នៅ​មានការ​លក់ដូរ​ជា​ធម្មតា​ទេ ហើយ​ក៏​បានឃើញ​លោកស្រី​អភិបាល និង​លោក ប្រាក់ កា​ឌុ​ល ទទួល​បន្ទុក​ផ្នែក​សន្តិសុខ ចុះ​ដើរ​ពិនិត្យ​មើល​តាម​តូប​អាជីវករ​ទៀត​ផង ។

លោកស្រី​បាន​បង្ហើប​ថា ជា​ប្រចាំ​លោកស្រី​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​បងប្អូន​អាជីវករ​លក់ដូរ​ទេ លោកស្រី​តែងតែ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​មើល​អាជីវករ ធ្វើ​អាជីវកម្ម​លក់ដូរ​ក្នុង​ផ្សារ​ធំ​ថ្មី​ជា​និច្ច នឹង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ចំពោះ​មុខ រួម​ទាំង​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ការពារ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទស្សនា ឬ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​នោះ​ផង​ដែរ ។

លោកស្រី ប៉ុន ដា​នី ជា​យែ​ន​ឌ័​រដែ​ល​ប្រតិភូ​រាជរដ្ឋាភិបាល​រាជធានី​ភ្នំពេញ មាន​ទំនុកចិត្ត​តែងតាំង​ជា​អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី និង​ជា​ស្ត្រី​ប្រកបដោយ​គុណធម៌ និង​សីលធម៌​កម្រិតយល់ដឹង​ខ្ពង់ខ្ពស់ មាន​ទេ​ព្យ​កោសល​ដឹកនាំ​តាម​បែប​វិជ្ជាជីវៈ ធ្វើ​ឲ្យ​អតិថិជន អាជីវករ​មានការ​គោរព​ស្រឡាញ់ ។

ម៉្លោះ​ហើយ​ទើប​បានជា​អាជីវករ​នៅ​ផ្សារ​ធំ​ថ្មី បើ​ទោះបីជា​មាន​បញ្ហា​ជំងឺឆ្លង​កូ​វី​ដ​.១៩ រាលដាល​ជាស​កល​យ៉ាងណា​ក្តី ក៏​លោកស្រី​មិន​ទៅ​ណា​ឆ្ងាយ​ពី​អ្នក​លក់ដូរ​នៅ​ផ្សារ​ធំ​ថ្មី​នេះ​ដែរ ។ តែ​ដោយ​សារ​មួយ​រយៈ​នេះ សភាព​ការ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ត្រូវការ​ការពារ​ជំ​អឺ​ឆ្លង​កូ​វី​ដ​.១៩ បាន​ធ្វើ​ឲ្យ​អតិថិជន ដែល​ត្រូវការ​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​ធំ​ថ្មី​មានការ​ថយ​ចុះ​ខ្លះ បណ្តាល​ឲ្យ​អាជីវករ​ប្រមាណ​មិន​ដល់​១០​ភាគរយ ត្រូវ​បាន​ផ្អាក​ការ​លក់ដូរ​ជា​បណ្តោះអាសន្ន ។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​អាជីវករ​ភាគច្រើន​គាត់​នៅ​លក់ដូរ​ជា​ធម្មតា និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ឆ្ង​ង​រាលដាល​នូវ​មេរោគ​កូ​វី​ដ​.១៩ ដែល​អ្នកខ្លះ​ពាក់​ម៉ាស និង​ខ្លះ​មិន​ពាក់​ម៉ាស​ទេ នេះ​ជា​រឿង​ធម្មតា​របស់​អាជីវករ ។

យ៉ាងណាមិញ គណៈកម្មការ​ផ្សារ​បាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ប្រើប្រាស់​អាកុល​សម្រាប់​អាជីវករ ឬ​អតិថិជន​ចេញចូល​ផ្សារ​ធ្វើ​អានា​ម័​យ​លាង​សម្រាត​ដៃ​គ្រប់​ៗ​គ្នា​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ