ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃនេះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តកក​ស្ទះ​​ខុស​ប្លែក​ពី​​រាល់​ដង (មានវីដេអូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បន្ទាប់​ពី​​វី​រុស​កូ​វីដ-​១៩​កំពុង​រាតត្បាត​លើ​ពិភពលោក​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ ម្យ៉ាង​​ស្រប​ពេល​ដែល​ភាគី​ថៃ​ប្រកាស​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ និងច្រក​​របៀង​នានា​ជា​ច្រើន​កន្លែង​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​​ទប់ស្កាត់​​ជំងឺ​​ប្រភេទនេះ​ គេសង្កេតឃើញ​អ្នកស្រុក ​និង​ពលករ​សម្រុក​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​កខុសពីសព្វមួយដង​​​នា​​ថ្ងៃ​ទី​២២​ មីនា ឆ្នាំ​​២០២០​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បន្ទាប់​ពី​​វី​រុស​កូ​វីដ-​១៩​កំពុង​រាតត្បាត​លើ​ពិភពលោក​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ ម្យ៉ាង​​ស្រប​ពេល​ដែល​ភាគី​ថៃ​ប្រកាស​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ និងច្រក​​របៀង​នានា​ជា​ច្រើន​កន្លែង​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ដើម្បី​​ទប់ស្កាត់​​ជំងឺ​​ប្រភេទនេះ​ គេសង្កេតឃើញ​អ្នកស្រុក ​និង​ពលករ​សម្រុក​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​កខុសពីសព្វមួយដង​​​នា​​ថ្ងៃ​ទី​២២​ មីនា ឆ្នាំ​​២០២០​ នេះ​។

​ចំណុច​រង្វង់​មូល​និង​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្ងៃទី​​២២​ មីនា ឆ្នាំ ២០២០​ មានការ​កកស្ទះ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ដោយសារ​​យាន​​យន្ត​ និង​អ្នកស្រុក​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ទិញ​របស់រប​និង​ទំនិញ​ផ្សេង​ៗ​ទុក​ហូប​បន្ទាប់​ពី​មាន​ព័​ត៌​មាន​ថា​ ភាគី​ថៃ​នឹង​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តរយៈពេល​​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣​ មិ​នា​។ ​ដោយឡែក​ក៏​មាន​ពលករ​វិល​ត្រឡប់​ពី​ថៃ​ជា​ហូរហែ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ​នេះ​ខុស​សព្វមួយដង​ដូច​គ្នា​។

​ពេល​សាកសួរ ​ក្រុម​ពលករ​ខ្លះ​អះអាង​ថា​ ដំបូងពួកគាត់​​ប្រុង​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំ​រៀង​ខេត្តបាត់ដំបង​ ប៉ុន្តែ​ដោយសារ​​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​អន្តរ​ជាត​ឡែ​ម​ឈម​ច្រក​អន្តរជាតិ​ដូង​កម្ពុ​ជា ទើប​ពួកគាត់​នាំ​គ្នា​បន្តដំណើរ​មក​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​វិញ​ ។ ចំណែក​​ពលករ​ខ្លះ​ក៏ធ្វើ​ដំណើរ​ពី​ខេត្ត​នានា​លើ​ដី​ថៃ​មក​ឆ្លង​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​តែ​ម្តង​។​ រីឯ​ពលករ​មួយ​ចំនួន​ធំ​និយាយ​ថា ការ​​វិល​ត្រឡប់​មក​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​។​

ដោយឡែក​ពលករ​មួយ​ចំនួន​តូច​និយាយ​ថា ​ពួក​គាត់​វិល​ត្រឡប់​មក​ស្រុក​ដោយ​មិន​ឲ្យ​ថៅកែ​ដឹង​ទេ​ ព្រោះ​ខ្លាច​ភាគី​ថៃ​បិទ​ព្រំដែន​យូរ​ និង​ម្យ៉ាង​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​​វីរុស​កូ​វី​ដ-១៩​តែ​ម្តង​ ។

​ការ​កកស្ទះ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ថ្ងៃ​ទី​២២​ មី​នា​នេះ ​សមត្ថកិច្ច​ប្រចាំការ​នៅ​ចំនុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​បង្ហើប​ឱ្យ​ដឹងថា ​ដោយសា​អ្នកស្រុក​នាំ​គ្នា​បើកបរ​យានយន្ត​ចូល​ទៅ​ផ្សារ​រុង​ក្លឿ​ង​ទិញ​ទំនិញ​និង​ម្ហូបអាហារ​ទុក​​បរិភោគ​​នៅ​ពេល​ភាគី​ថៃ​បិទ​ច្រក​អន្តរជាតិ​បណ្តោះអាសន្ន​១៤​ថ្ងៃ​។

​ពាក់ព័ន្ធ​នឹង​ជំនួប​ប្រជុំ​រវាង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​លើ​ទឹកដី​ថៃ​ក្នុងស្រុក​អារ​ញ្ញ ខេត្ត​ស្រះ​កែវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ មីនា ឆ្នាំ​​២០២០​នេះ​ បើ​តាម​ប្រភពពី​​សមត្ថកិច្ច​ដែល​បាន​ទៅ​ចូលរួម​បង្ហើបឱ្យ​ដឹង​ថា ​ជា​លទ្ធផល​ភាគី​ថៃ​បាន​ជូនដំណឹង​ដូច​ខាងក្រោម​ ៖

១-បិទ​ការធ្វើ​ដំណើរ​ចេញ-ចូល​​របស់​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​រយៈ​ពេល​១៤​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​២៣​ មីនា​ ​ឆ្នាំ​២០២០ ​ដល់​ថ្ងៃ​ទី​៥​ មេ​សា​, ២-​ចំពោះ​មធ្យោបាយ​ដឹក​ទំនិញ​ធុន​ធំ​នៅ​ដំណើរការ​ជា​ធ​ម្ម​តា​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​អ្ន​ក​​បើកបរ​តែ​ម្នាក់​គត់​, ៣-អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​អនុញ្ញាត​ឲ្យ​ចូល​ជា​ធ​មតា​ និង​៤-​មធ្យោ​បាយ​ផ្សេង​ៗ​ដូចជា​រថយន្ត​លក្ខ​ណៈ​គ្រួសារ ម៉ូតូ រទេះរុញ ​កម្មករ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​រុង​ក្លឿ​មិន​អនុញ្ញាត​ឲ្យ​ចេញចូល​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ