ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fellaini ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​លី​គ​កំពូល​ចិន​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

យោង​តាម​នាយកដ្ឋាន​សុខាភិបាល​តំបន់​ក្នុង​ខេត្ត​ជិន​ណា​ន ប្រទេស​ចិន ​បានឱ្យ​ដឹង​ថា ​កីឡាករ Marouane Fellaini បាន​ក្លាយ​កីឡាករ​ដំបូង​គេ​ក្នុង​លី​គ​កំពូល​ចិន (CSL) ដែល​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Coivd-19…

យោង​តាម​នាយកដ្ឋាន​សុខាភិបាល​តំបន់​ក្នុង​ខេត្ត​ជិន​ណា​ន ប្រទេស​ចិន ​បានឱ្យ​ដឹង​ថា ​កីឡាករ Marouane Fellaini បាន​ក្លាយ​កីឡាករ​ដំបូង​គេ​ក្នុង​លី​គ​កំពូល​ចិន (CSL) ដែល​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Coivd-19 ។

អតីត​ខ្សែបម្រើ​ក្លិប Everton និង Manchester United បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ចិន​ជាមួយ​ក្រុម Shandong Luneng បាន​មក​ដល់​ខេត្ត​ជិន​ណា​ន តាម​រយៈ​រថភ្លើង​នៅ​ថ្ងៃ​ទី​២០ ខែមីនា នៅ​ពេល​ដែល​ការ​ធ្វើតេស្ត​វិជ្ជមាន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីនោះ​។

Fellaini ដែល​មាន​វ័យ​៣២​ឆ្នាំ​គឺជា​កីឡាករ​បាល់ទាត់ (CSL) ដំបូង​គេ​ដែល​បាន​ធ្វើតេស្ត​វិជ្ជ​មាន​សម្រាប់​វីរុស​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន ខណៈ​ការ​ប្រកួតប្រជែង​បាល់ទាត់​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​គេ​ពន្យារពេល​ដោយ​គ្មាន​កំណត់​។

សូម​រំលឹក​ថា Marouane Fellaini បាន​ផ្លាស់​ទៅ​កាន់​ក្លិប Shandong Luneng ក្នុង​ឆ្នាំ ២០១៩ និង​រីករាយ​រដូវ​កាល​ដំបូង​ប្រកបដោយ​ជោគជ័យ​ជាមួយ​ក្លិប ខណៈ​រូបគេ​រកបាន​១៣​គ្រាប់​គ្រប់ការ​ប្រកួត ស្រប​ពេល​ដែល​ក្រុម​របស់​គេ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​៥​ក្នុង​លី​គ​រដូវ​កាល​មុន ៕​ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ