ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​អាកា​ឯកសណ្ឋាន​យោធា​ប្លន់​ទៀត​ហើយ​នៅ​ស្រុក​សំពៅ​លូន

13 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ មន្ដ្រី​កង​រាជ​អាវុធហត្ថ​ស្រុក​សំពៅ​លូន​បានឱ្យ​ដឹង​ថា ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​២នាក់​ក្នុង​នោះ​ស្លៀកពាក់​ ឯកសណ្ឋាន​ប៉ា​រ៉ា​ម្នាក់ និង​ពណ៌​ត្រេ​អ៊ី​ម្នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់លំនៅ​ឋាន​ជា​ថ្មី​ទៀត នៅ​ភូមិ​អូរ​ត្រាវ​ជូរ ឃុំសេរី​មាន​ជ័យ ស្រុក​សំពៅ​លូន កាលពី​វេលាម៉ោង​៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ កក្កដា ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ពួក​ចោរ​បាន​បា.ញ់ គំរាម​មួយ​គ្រាប់ រួច​ប្លន់​យក​ទ្រព្យសម្បត្ដិ​តែម្ដង ។លោក​អញ កា​ម៉ា​ល់

ខេត្ដបាត់ដំបង ៖ មន្ដ្រី​កង​រាជ​អាវុធហត្ថ​ស្រុក​សំពៅ​លូន​បានឱ្យ​ដឹង​ថា ក្រុមចោរ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​ចំនួន​២នាក់​ក្នុង​នោះ​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា​ម្នាក់ និង​ពណ៌​ត្រេ​អ៊ី​ម្នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់លំនៅ​ឋាន​ជា​ថ្មី​ទៀត នៅ​ភូមិ​អូរ​ត្រាវ​ជូរ ឃុំសេរី​មាន​ជ័យ ស្រុក​សំពៅ​លូន កាលពី​វេលាម៉ោង​៨ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ កក្កដា ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ពួក​ចោរ​បាន​បាញ់ គំរាម​មួយ​គ្រាប់ រួច​ប្លន់​យក​ទ្រព្យសម្បត្ដិ​តែម្ដង ។លោក​អញ កា​ម៉ា​ល់ មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​ថា លំនៅ​ឋាន​ដែល​រង អំពើ​ប្លន់​នោះ​ម្ចាស់​ឈ្មោះ​យោន វណ្ណ​ដេ អាយុ​២៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ហ៊ាន រ៉ា​ហ៊ុន អាយុ​២៨​ឆ្នាំ មានមុខ​របរ​លក់​គ្រឿងទេស នៅ​ភូមិ​-​ឃុំ​ខាងលើ ។

លោក​មេបញ្ជាការ​រង រូប​នេះ​បាន​ថ្លែង​ថា ពួក​ចោរ​បាន​ធាក់​ប្រពន្ធម្ចាស់ផ្ទះ រួច​ប្រើ​កាំភ្លើង​អាកា​ភ្ជង់​បុរស​ជា​ប្ដី ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្ដិ ។ តាម​បុរស​ឈ្មោះ​យោន វណ្ណ​ដេ បានប្រាប់​សមត្ថកិច្ច​ថា ពួក​ចោរ​បាន​ចូល​មក​ធាក់ ប្រពន្ធ​គាត់​ទាំង​កំរោល ខណៈ​អង្គុយ​លើ​គ្រែ ខាង​មុខ​ផ្ទះ​ដែល​កំពុង​បើកទ្វារ​លក់ដូរ​នៅឡើយ ។ លោក​វណ្ណ​ដេ បាន​បន្ដ​ទៀត​ថា គ្មានអតិថិជន​ចូល​ទិញ​ទំនិញ​គាត់​ទេ​នា​ពេល​នោះក្រៅពី​ពួក​ចោរប្លន់​២​នាក់​នោះ ។ ពួក​វា​ម្នាក់ភ្ជង់​គាត់​ដោយ​កាំភ្លើង​អាកា​រុញ​ចូល​ទៅ​ក្នុងផ្ទះ​រួច​បាញ់​គំរាម​១​គ្រាប់​ភ្លាម​ៗ ដើម្បី​ឱ្យ​គាត់ ប្រមូល​ទ្រព្យសម្បត្ដិ​ឱ្យ​វា ហើយ​គាត់​ក៏​បាន ប្រមូលប្រាក់ និង​គ្រឿងអលង្ការ​ទាំងអស់ ឱ្យទៅ​ពួក​វា ។ លុះ​ក្រោយមក​វា​បាន​ភ្ជង់​គាត់ ឱ្យ​ជូន​ចេញ​តាម​ចំការ​ខាងក្រោយ​ផ្ទះ ។

ជនរង​គ្រោះ​បាន​ប្រាប់​ថា ទ្រព្យ​ដែល​បាត់បង់​រួមមាន​គ្រឿង​បា្ល​ទី​ន​ចំនួន​៣​ជី ក្រវិល​គ្រី​ស្ដា​ល់​១គូ តំលៃ​៤.០០០​បាត កាត​ទូរស័ព្ទ​ខ្មែរ​-​ថៃសរុប​១​ម៉ឺន​បាត ប្រាក់​ខ្មែរ​៥​លាន​រៀល និងប្រាក់​សៀម​២៥.០០០​បាត ។ លោក​អញ កា​ម៉ា​ល់ បាន​បញ្ជាក់​ថា កំលាំង​នគរបាល​មូលដ្ឋាន​បាន​បាញ់​ពីក្រោយពួក​ចោរ​ជា​ច្រើន​គ្រាប់ ខណៈ​ដែល​ពួក​ចោរ គេចខ្លួន​ចូល​ព្រៃ​ចំការ​ខាងក្រោយ​ភូមិ​។ លោក​បាន​បន្ដ​ទៀត​ថា ក្រោយ​ពី​កើតហេតុ យើង​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ដែល​ពួក​ចោរ​ជ្រុះ​ធ្លាក់​ចោល​រប៉ាត់រប៉ាយ​តាម​ផ្លូវ​។ លោក​អញ កា​ម៉ា​ល់ បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​គ្រួសារ​រង​គ្រោះ​នេះ​ប្រាប់​ថា មុនពេល​កើតហេតុ​បន្ដិច ប្អូនប្រុស​ពួក​គាត់​បាន មក​ទិញ​កាត​ទូរស័ព្ទ​ចំនួន​២ លុះ​ចេញ​ផុត បន្ដិច​ពួក​ចោរ​ក៏​ចូល​ប្លន់​តែ​ម្ដង ហើយ​យើងកំពុង​សាកសួរ​អំពី​ដំណើររឿង​នេះ  ៕