ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ស្រាវជ្រាវ​អ្នក​ផលិត​បទ​ចម្រៀង​«ចាក់​សាំង»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​« ចាក់​សាំង​» ដែល​កំពុង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ YOUTUBE មាន​រូបភាព និង​ខ្លឹមសារ​គ្រោតគ្រាត​ប្រាសចាក​ប្រពៃណី​ទំនៀមទម្លាប់ ជា​ពិសេស​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​វប្បធម៌​ជាតិ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​« ចាក់​សាំង​» ដែល​កំពុង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ YOUTUBE មាន​រូបភាព និង​ខ្លឹមសារ​គ្រោតគ្រាត​ប្រាសចាក​ប្រពៃណី​ទំនៀមទម្លាប់ ជា​ពិសេស​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​វប្បធម៌​ជាតិ ។ នេះ​បើ​យោង​តាម​ផេ​ក​នាយកដ្ឋាន​ភាពយន្ត​របស់​ក្រសួង​វប្បធម៌ ។

នាយកដ្ឋាន​ភាពយន្ត សូម​ជម្រាប​ជូន​សាធារណៈជន​ជ្រាប​ថា បទ​ចម្រៀង​នេះ​ផលិត​ឡើង​ដោយ​ពុំ​មានការ​សុំ​អនុញ្ញាត​ពី​នាយកដ្ឋាន ដែល​ជា​សមត្ថកិច្ច​ជំនាញ​នោះ​ឡើយ ហើយ​នាយកដ្ឋាន​កំពុង​ស្រាវជ្រាវ​រក​អ្នក​ផលិត​បទ​ចម្រៀង​នេះ ដើម្បី​មក​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន ។ បើ​សាមីជន​ពុំ​ចេញ​មក​ទទួលខុសត្រូវ​នោះ​ទេ នាយកដ្ឋាន​នឹង​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ