ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​យកចិត្តទុកដាក់​ការងារ​ហ្វឹកហ្វឺន​ចំពោះ​កងទ័ព

4 ឆ្នាំ មុន

គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​បរិក្ខា​ការិយាល័យ​សម្ភារៈ​សំណង់​ផ្សេង​ៗ​ជា​ច្រើន​ទៀត ត្រូវ​បាន​ក្រុមការងារ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​នាំ​យក​ប្រគល់​ជូន​អង្គភាព​ទ័ព​ចំនួន​៤ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។ អំណោយ​ដ៏​ថ្លៃថ្លា​របស់​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ដែល​បាន​ផ្ដល់​ជូន​អង្គភាព​ទ័ព​ចំនួន​៤…

គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​បរិក្ខា​ការិយាល័យ​សម្ភារៈ​សំណង់​ផ្សេង​ៗ​ជា​ច្រើន​ទៀត ត្រូវ​បាន​ក្រុមការងារ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​នាំ​យក​ប្រគល់​ជូន​អង្គភាព​ទ័ព​ចំនួន​៤ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។

អំណោយ​ដ៏​ថ្លៃថ្លា​របស់​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ដែល​បាន​ផ្ដល់​ជូន​អង្គភាព​ទ័ព​ចំនួន​៤ នោះ​រួម​មាន ជូន​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​នូវ​គោ​យន្ដ​៥​គ្រឿង ម៉ាស៊ីនភ្លើង​២​គ្រឿង ធុង​ទឹក​ចំណុះ​៥០០០​លី​ត្រ ៦​ធុង ស៊ីម៉ង់ត៍​៤០​តោន ។ ជូន​កងពលតូច​ថ្មើរជើង​លេខ​៥១ នូវ​ស​ង្ក័​សី ចំនួន ៥០០០ សន្លឹក​កំ​ព្យួរ​ទ័​រ ចំនួន​១ ឈុត ធុង​ទឹក​ចំណុះ​២០០០០​លី​ត្រ ៣​ធុង ដែកគោល ចំនួន ៥០ គីឡូក្រាម ។ ជូន​កងពលធំ​អន្តរាគមន៍​លេខ​១​វិទ្យុ សម្រាប់​ដាក់​តាម​រថយន្ត​ចំនួន​២​គ្រឿង និង​ជូន​កងពលធំ​អន្តរាគមន៍​លេខ​២ នូវ​ស៊ីម៉ងត៍​៥០ តោន ស័ង្កសី ៤០០០​សន្លឹក និង GPS៨ គ្រឿង ។

មេបញ្ជាការ តាម​អង្គភាព​នីមួយ​ៗ​ជំនួស​មុខ​ឲ្យ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​និច្ចកាល​បាន​ឧបត្ថម្ភ​ជា​ថវិកា​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​បរិក្ខារ​ការិយាល័យ សម្ភារៈ​សំណង់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ជូន​ដល់​កងទ័ព និង​អង្គភាព​នា​ពេល​កន្លង​មក ។

ជាក់ស្ដែង​ការ​ឧបត្ថម្ភ​គ្រឿង​ឧបភោគ បរិភោគ ថវិកា សម្ភារ​:​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នា​ពេល​នេះ ពិតជា​បាន​បង្ហាញ​នៅ​ការ​គិតគូ​ពី​សុខទុក្ខ​កងទ័ព​ក៏​ដូច​ជា ការ​ទំនុកបម្រុង​គ្រួសារ​ទ័ព​ការងារ​កសាង​អង្គភាព និង​កិច្ច​ការងារ​ផ្សេង​ៗ ដែល​សកម្មភាព​ទាំងនេះ​បាន​ធ្វើ​អោយ​កងទ័ព​ទាំងអស់​មាន​ភាព​កក់ក្តៅ និង​មាន​ស្មារតី​រឹង​មាំ​អង់អាច​ក្លាហាន ដើម្បី​ឈរជើង​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​មិន​អោយ​មាន​បដិវត្ត​ព័​ណ​ដែល​ក្រុមប្រឆាំង​ក្រៅច្បាប់​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល​ខិតខំរ​កមក​យ៉ាង​លំបាក​នេះ​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ