ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ៧៩នាក់មកពីពិធីសាសនានៅម៉ាឡេស៊ីបានធ្វើតេស្តអស់ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ទេស​រដ្ឋមន្ត្រី អូ​ស្មាន​ហា​ស្សាន់ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​បាន​បញ្ជាក់​ថា បងប្អូន​ខ្មែរ ៧៩ នាក់ ដែល​បាន​ត្រឡប់​មក​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្ដម ទេស​រដ្ឋមន្ត្រី អូ​ស្មាន​ហា​ស្សាន់ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​បាន​បញ្ជាក់​ថា បងប្អូន​ខ្មែរ ៧៩ នាក់ ដែល​បាន​ត្រឡប់​មក​ខ្មែរ ក្រោយ​ពី​បាន​ចូលរួម​ពិធី​សាសនា​នៅ​ម៉ា​ឡេ​ស៊ី បាន​ធ្វើតេស្ត​អស់ហើយ ។ ថ្លែង​នៅ​ឯ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​ទាក់ទង និង​ផល​ប៉ះពាល់​មេរោគ​កូ​វី​ដ​១៩ មក​លើ​សហគមន៍​អ៊ី​ស្លា​ម​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា​នេះ ទេស​រដ្ឋមន្ត្រី អូ​ស្មាន​ហា​ស្សាន់ បាន​លើក​ឡើង​ថា លោក​បាន​កត់សម្គាល់​ឃើញ​មានការ​ព្រួយបារម្ភ​បងប្អូន​ខ្មែរ​អ៊ី​ស្លា​ម​ទាំង ៧៩ ថា តើ​ពួក​គាត់​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ ១៩ ឬ​យ៉ាងណា ។

ទេស​រដ្ឋមន្ត្រី អូ​ស្មាន​ហា​ស្សាន់ បាន​បញ្ជាក់​ថា «៧៩ ចេញ​បាន​ធ្វើតេស្ត​អស់ហើយ ហើយ​ត្រូវ​បាន​ថែទាំ​ដោយ​មន្ទីរ​សុខាភិបាល​នានា និង​រក្សា​គាត់​នៅ​ដាច់​ដោយឡែក » ។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា បាន​ធ្វើតេស្ត​អស់ហើយ តែ​រក​ឃើញ​មាន​២៣​នាក់ វិជ្ជមាន​កូ​វី​ដ ១៩ ហើយ​ពួក​គាត់​ក៏​កំពុង​សម្រាក​ពេទ្យ ចំណែក​អ្នក​ពាក់ព័ន្ធ ក៏​បាន​ធ្វើតេស្ត​ទាំង​ប្រពន្ធ​កូន អ្នក​ប្រាស្រ័យ​ជិត ៣០០ នាក់ តែ​លឺ​ថា ឃើញ​ឆ្លង​៥​នាក់ តែ​ទោះជា​យ៉ាង​ក៏​រក្សា​ពួក​គាត់​ដាច់​ដោយឡែក ឲ្យ​បាន​គ្រប់​១៤​ថ្ងៃ​ដែរ ។ សូម​បញ្ជាក់​ថា គិត​ត្រឹម​យប់ ថ្ងៃ​ទី​២០ មីនា​នេះ មាន​ករណី​វិជ្ជមាន​សរុប ៥១ ករណី​ហើយ ។ ជំណែកអូស្មាហាស្សាន់ ធានាថា ការជួបជុំសូត្រធម៍ត្រូវបានផ្អាកអស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ