ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កម្លាំង​ការពារ​គ្រឿងចក្រ​វាយ​កម្ទេច​ផ្ទះមន្ត្រីនគរបាលរូប​ ​តែ​មួយ​ប៉ព្រិច​ភ្នែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពីព្រឹកថ្ងៃទី​២១ មីនា នេះ ​ផ្ទះ​២​ល្វែង​របស់​មន្ត្រី​នគរបាល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ប្ញស្សី​កែវ ប្រើ​កម្លាំង​ការពារ​គ្រឿងចក្រ​វាយ​កម្ទេច​ចោល​តែ​មួយ​ពព្រិច​ភ្នែក ដោយ​ចោទប្រកាន់ សំណង់​នោះ​ បាន​សាងសង់​ដោយ​ខុសច្បាប់…

រាជធានី​ភ្នំពេញ ​៖ កាលពីព្រឹកថ្ងៃទី​២១ មីនា នេះ ​ផ្ទះ​២​ល្វែង​របស់​មន្ត្រី​នគរបាល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ប្ញស្សី​កែវ ប្រើ​កម្លាំង​ការពារ​គ្រឿងចក្រ​វាយ​កម្ទេច​ចោល​តែ​មួយ​ពព្រិច​ភ្នែក ដោយ​ចោទប្រកាន់ សំណង់​នោះ​ បាន​សាងសង់​ដោយ​ខុសច្បាប់ ។​ ទោះបីជា​យ៉ាងណា​ តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​វាយ​កម្ទេច​ផ្ទះ​នេះ​ជា​ការ​បង្ខំ​អោយ​ទទួលយក​ដី​ឡូ​ត៍ ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​ និង​ម្យ៉ាងទៀត​ដោយ​ខឹង​មន្ត្រី​នគរបាល​រូប​នោះ​នាំ​គ្នាបះបោរ​តវ៉ា​ ដោយ​មិន​ទទួលយក​ឡូ​ត៍ ដែល​បែងចែក​ដោយ​អាជ្ញាធរ ។

ផ្ទះ​ដែល​អាជ្ញាធរ​វាយ​កម្ទេច​នោះ មាន​ទំហំ​១០​ម៉ែត្រ គុណ​១៥ម៉ែត្រ នៅ​លើដី​ទំហំ​២៦​ម៉ែត្រ គុណ​៥២​ម៉ែត្រ​ក្នុង​តំបន់​អភិវឌ្ឍន៍​ប្ញស្សី​កែវ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៨០០​ក្នុងភូមិទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដែល​មាន​ម្ចាស់​ឈ្មោះ​ភារម្យ អាយុ​៤២​ឆ្នាំ ជា​មន្ត្រី​នគរបាល ដែល​មាន​ប្តី​ឈ្មោះ​ឃា​ម ឡុ​ង ដែល​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ផង​ដែរ ។ ​តាម​អាជ្ញាធរខណ្ឌ​ប្ញ​ស្សី​កែវ បានអោយ​ដឹង​ថា ការ​អនុវត្តវិធានការ​រដ្ឋបាល​ ដោយសារ​តែ​សំណង់​នោះ​សាងសង់​អត់​ច្បាប់ ។​ កន្លង​មក​អាជ្ញាធរ បាន​ចុះ​ទៅ​ឃាត់​ជា​ច្រើន​លើក​ហើយ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ​នៅ​តែ​បន្ត​សាងសង​ដោយ​អត់​ច្បាប់​ ទើប​អាជ្​ធរ​ប្រើ​កម្លាំង​វាយ​កម្ទេច​ចោល​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ អាជ្ញាធរ បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់​ ដោយ​មានការ​ចូលរួម​ពី​នគរបាល​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ការពារ​គ្រឿងចក្រ​ ដើម្បី​វាយ​និង​បុក​កម្ទេច ផ្ទះ​២​ល្វែង​នេះ​ ក្រោម​ការ​ចូលរួម​សម្រួល​ពី​ព្រះរាជអាជ្ញា​រង​សាលា​រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​ឱកាស​នោះ​អាជ្ញាធរ ក៏​បាន​ត្រៀម​រថយន្ត​ពន្លត់អគ្គិភ័យ​មួយ​គ្រឿង ខ្លាចកើត​មាន​អំពើ​ហិ​ង្សា​ឡើង​ និង​បាន​បិទ​ច្រក​ហាម​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​ឡាយ​ព័ត៌មាន​ការ​វាយ​កម្ទេច​នេះ​។ ​ទន្ទឹម​ការ​រុះរើ​និង​វាយ​កម្ទេចនោះ​គេ​ឃើញ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ព្រមទាំង​ក្រុម​គ្រួ​សារបាន​ធ្វើការ​តវ៉ា តែ​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​និង សមត្ថកិច្ច ចាប់​យក​ចេញ​។

តាម​ស្ត្រី​ជា​ផ្ទះ បានអោយ​ដឹង​ថា ការ​វាយ​កម្ទេច​ផ្ទះ​របស់​គាត់​ដើម្បី​បង្ខំ​អោយ​គាត់​ទទួលយក​ការ​ដោះ​ស្រាយ​ដី​មួយ​ឡូ​តិ៍ ទំហំ​៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ដែល​អាជ្ញាធរ​ឈូស​ឆាយដី​របស់​លោក​ព្រំ បូរ មក​ចែក​អោយ​ពួក​គាត់​១៧៧​គ្រួសារ ។​ ការ​អះអាង​ថា ផ្ទះ​របស់​គាត់​អត់​ច្បាប់​គី​គ្រាន់​ជា​លេស​តែ​ប៉ុណ្ណោះ ។
តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​អោយ​ដឹង​ទៀត​ថា លោកស្រី​រួម​ទាំង​ប្រជា​ព​រដ្ឋ ទាំងអស់​១៧៧​គ្រួសារ ត្រូវ​បាន​អាជ្ញាធរចោទប្រកាន់​ថា រស់នៅ​ដោយ​មិន​ស្របច្បាប់​ជាន់​លើ​ដី អ្នក​ដែល​ទិញ​សាលា​រាជធានី​ភ្នំពេញ​។​ដើម្បី​ដោះស្រាយ​សាលា​រាជធានី​ភ្នំពេញ​ ​ក៏បាន​ឈូស​ឆាយ​យក​ដី​របស់​លោក​ព្រំ បូរ មក​បែងចែក​អោយ​ពួក​គាត់​ដែល​ក្នុង​នោះ មាន​១០០​គ្រួសារ បាន​ទទួលយក​គោលនយោបាយ ហើយ ភាគច្រើន​បាន​លក់​អស់ហើយ នៅ​សល់​៧៧​គ្រួសារ​ទៀត​មិន​ទទួល​ដោយ​ទាមទារ​សុំ​រស់នៅ​កន្លែង​ដើម​។

តាម​ម្ចាស់ផ្ទះ​នោះ បានអោយ​ដឹង​ទៀត​ថា អាជ្ញាធរ បាន​ប្រើ​កម្លាំង​វាយ​កម្ទេច​ផ្ទះ​របស់​គាត់​បែប​នេះ​តើ​អោយទៅ​រស់នៅ​កន្លែង​ណា? បើ​បង្ខំ​អោយ​គាត់​ទទួលយក​ដី​ឡូ​តី៍​នោះ អោយ​គាត់​ទៅ​រស់នៅ​យ៉ាង​មេច បើក​អត់​ទឹក​អត់​ភ្លើង បែប​នោះ​។​លោកស្រី​បញ្ជាក់​ទៀត​ថាបើ ត្រូវ​រុះ​បង្ខំ​អោយ​ទទួលយក​ដី​ឡូ​តី៍​គឺ​រុះ​ទាំង​អស់​គ្នា នៅ​ពេល​ណាមួយ​ដែល​អាជ្ញាធរ រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង រួច​ហើយ មិន​គួរ រុះ​តែ​គាត់​ម្នាក់ នោះ​ទេ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​ប្រើ​កម្ទេច​វាយ​កម្ទេច​ផ្ទះ​២​ល្វែង​របស់​មន្ត្រី​នគរបាល​នេះ គឺ​ដោយសារ​តែ​ខឹង​បះបោរ មិន​ទទួលយក​ដី​ឡូ​តិ៍ តែ​អាជ្ញាធរ បាន​ចោទប្រកាន់​ថា ដោយសា​តែ​សំណង់​នោះ​អត់​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ