ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្ការ​កៅស៊ូ​វៀតណាម​នៅ​ខេត្ត​ចំនួន​បី​នៃ​ប្រទេស​កម្ពុជា​បង្ហាញ​សញ្ញា​ត្រូវការ​កម្លាំង​ពលកម្មរាប់​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បម្រើ​ការងារ​នៅ​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​បាន​ជួប​បញ្ហា​នៃ​ការ​ព្យួរការងារ​ដោយសារ​តែ​វិ​រុស​កូ​វី​ដ​១៩ នោះ​តំណាង​ចំការ កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​សម្ព័ន្ធ​ចំការ​កៅស៊ូ​របស់​វៀតណាម​នៅ​ខេត្ត​ចំនួន ៣​នៅ​ប្រទេស​កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជិត​មួយ​ម៉ឺន​នាក់ ។ ​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឡេ​ង ឫ​ទ្ធី…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បម្រើ​ការងារ​នៅ​វិស័យ​ទេសចរណ៍
និង​សណ្ឋាគារ​បាន​ជួប​បញ្ហា​នៃ​ការ​ព្យួរការងារ​ដោយសារ​តែ​វិ​រុស​កូ​វី​ដ​១៩ នោះ​តំណាង​ចំការ
កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​សម្ព័ន្ធ​ចំការ​កៅស៊ូ​របស់​វៀតណាម​នៅ​ខេត្ត​ចំនួន ៣​នៅ​ប្រទេស​កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជិត​មួយ​ម៉ឺន​នាក់ ។

​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ឡេ​ង ឫ​ទ្ធី ប្រធាន​សមាគម​ចំការកៅស៊ូ​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងប្រាប់​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិ​ត សំ​ហេង​ថា​បច្ចុប្បន្ន សម្ពន្ធ​ឧស្សាហកម្ម​កៅស៊ូ សម្ពន្ធ​ថា​ឌី វៀតណាម និង​ក្រុមហ៊ុន​ចម្ការកៅស៊ូ​វៀតណាម​នៅ​កម្ពុជា ដែល​ជា​ដៃគូ​មាន​ចម្ការ​កៅស៊ូ​ប្រមាណ​ជាង ២​ម៉ឺន​ហិ​កតា នៅ​ខេត្ត
រតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ ដែល​កំពុង​មាន​តម្រូវការ​កម្លាំង​ពលកម្ម ឆ្នាំ​២០២០-២០២១ មាន​ជាង​១​សែន​៥​ពាន់​នាក់ ។

​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​មាន​វត្តមាន​តំណាង​ក្លឹ​ប​អ្នក​ធុរកិច្ច​វៀតណាម​ប្រចាំ​កម្ពុជា ធនាគារកសិកម្ម​វៀតណាម (AGRI Bank) តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​សម្ព័ន្ធ​ក្រុមហ៊ុន ថា​ឌី​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ការងារ លោក​ឧកញ៉ា ឡេ​ង ឫ​ទ្ធី បាន​ឲ្យ​ដឹង​ថា​នា​ពេល​ប​ច្ចុ​ប្ប​ន្នេះ​ខាង​ចំការ​កៅស៊ូ​មួយ​ចំនួន​ធំ​កំពុង​ត្រូវការ​ជា​បន្ទាន់នូវ​កម្លាំង​ពលកម្ម​ភ្លាម​ៗ​ប្រមាណ ៩០០០​នាក់ ដែល​បច្ចុប្បន្ន អ្នក​ដែល​ធ្វើការ​ក្នុង​ចម្ការ​កៅស៊ូទាំងនោះ ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​បំផុត ៨០​ម៉ឺន​រៀល (​ប្រមាណ ២០០ ដុល្លារ​អា​មេ​រិ​ក​) ហើយ​សម្រាប់​អ្នកជៀរ​ជ័រ​អាច​រក​ចំណូល​បាន​ចាប់ពី ១​លាន​រៀល (​ប្រមាណ ២៥០​ដុល្លារ អា​មេ​រិ​ក​) ទៅ​១​លាន​៥​សែន​រៀល (​ប្រមាណ ៣៧៥ ដុល្លារ​អា​មេ​រិ​ក​) ហើយ​បងប្អូន​កម្មករមាន​កន្លែង​ស្នាក់​នៅ​សមរម្យ មិនបាច់​ចំណាយ​ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​។

ជា​ការ​ឆ្លើយ​តប លោក អ៊ិ​ត សំ​ហេង បាន​បញ្ជាក់​ថា ជា​ទូទៅ​រាជរដ្ឋាភិបាល​បាន​សំដែង
នូវ​ការ​ពេញចិត្ត​នឹង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចូលរួម​ក្នុង​ការ​បណ្តាក់ទុន​វិនិយោគ​របស់​វៀតណាម​លើ​គ្រប់​វិស័យ នៅ​កម្ពុជា ជា​ពិសេស​ទៅ​លើ​វិស័យ​កសិកម្ម ដូច​ជា​ដំណាំ​កៅស៊ូ​ជា
ដើម​។ ​ក្នុង​ជំនួប​លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម របស់​អ្នក​ធុរកិច្ច និង​វិ​និ
យោគិន​វៀតណាម ដែល​នៅ​តែ​បន្ត​ការ​បណ្តាក់ទុន និង​ផ្តល់​ឱកាស​ការងារ​ជូន​បងប្អូន កម្មករ
និយោជិត​កម្ពុជា បើ​ទោះជា​ប្រទេស​យើង​ទាំង​ពីរ​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វិ​ដ​១៩ ក៏​ដោយ​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង និង​សំណើរ​របស់ភាគី​វៀតណាម ដោយ​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដើម្បី​ចុះ​ទៅ​ផ្សព្វផ្សាយ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​ទៅ​តាម​មូលដ្ឋាន ឬ​កម្លាំង​ពលកម្ម​ដែល​បងប្អូន​យើង​បាត់បង់​ការងារ​ដោយសារ​តែ​សហគ្រាស គ្រឹះស្ថានរបស់​ខ្លួន​មិន​អាច​ដំណើរ​ការងារ​បាន​ដោយ​បញ្ហា​ជំងឺ​កូ​វិ​ដ​១៩​ជាដើម​។ ​លោក​បាន​លើក​ឡើង​ពី​កម្លាំង​ពលកម្ម​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន សរុប​ទាំងអស់ ១០លាន​នាក់ ក្នុង​នោះ​វិស័យ​កសិកម្ម​មាន ៤​លាន​នាក់ វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​មាន ១.៥​លាន​នាក់ វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន ២.៤​លាន​នាក់ ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​មាន​ជាង ១.២​លាន​នាក់ និង​មន្ត្រីរាជការ​មាន ៥​សែន​នាក់ ដែល​ទាំងនេះ​ជា​ប្រភពដែល​យើង​អាច​ចល័ត​កម្លាំង​ពលកម្ម​ទៅ​តាម​តម្រូវការ​នៃ​វិស័យ​។

​យ៉ាងណាមិញ​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ដល់ខាង​សមាគម​ធ្វើការ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ដែល​មានមជ្ឈ មណ្ឌល​ការងារ​ចំនួន​១២​ខេត្ត​រួម​នឹង​មណ្ឌល​ការងារ​ការងារ​ចល័ត​ផង​ដែរ​នោះ​ចុះ​ទៅ​ធ្វើ
ការ​ផ្សព្វផ្សាយ​ផ្ទាល់​តែ​ម្តង​ដល់​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​នានា ដោយ​ធ្វើការ​សហការ​ជាមួយ
អាជ្ញាធរ​ខេត្ត អញ្ជើញ​ប្រជាពលរដ្ឋ​អោយ​ចូលរួម​ចុះ​ឈ្មោះ​តែ​ម្តង​។ ទន្ទឹម​នោះ​លោ​ល​រដ្ឋមន្ត្រី ក៏​បានអោយ​សមាគម​នេះ​គិតគូរ​បន្ថែម​ទៀត​ក្នុង​ការ​ផ្តល់​នូវ​គោលនយោបាយ​ពិសេស​ដើម្បី​ផ្តល់​ការ​ទាក់ទាញ​ដល់​បងប្អូន​កម្មករ​ទៅ​បំរើ​ការងារ​នៅ​ទីនោះ ទាំង​ប្រាក់បៀវត្ស​ន៍​សមរម្យ អត្ថប្រយោជន៍​ផ្សេង​ៗ កន្លែង​ស្នាក់​នៅ សាលារៀន ផ្សារ សេវា​សុខភាព ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ