ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកញៀនថ្នាំដែលចូលថ្មី ត្រូវដាក់ព្យា​បាល​ដាច់ពីគេ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ យុវជន​ស្តារ​នីតិសម្បទា​បន្សាប​គ្រឿងញៀន​យុវជន​ចូល​ថ្មី​ ត្រូវ​ដាក់​ដោយឡែក​គ្នា​ពី​អ្នក​ចាស់​ ហើយបើ​សាច់ញាតិមក​លេង​ត្រូវ​ពិនិត្យ​សុខភាព​ជាមុនសិន​ ។ ថ្លែងបែបនេះ នៅក្នុង​កិច្ចប្រជុំមួយ​ នៅ​ថ្ងៃ​ទី​២០ ​មីនា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ យុវជន​ស្តារ​នីតិសម្បទា​បន្សាប​គ្រឿងញៀន​យុវជន​ចូល​ថ្មី​ ត្រូវ​ដាក់​ដោយឡែក​គ្នា​ពី​អ្នក​ចាស់​ ហើយបើ​សាច់ញាតិមក​លេង​ត្រូវ​ពិនិត្យ​សុខភាព​ជាមុនសិន​ ។ ថ្លែងបែបនេះ នៅក្នុង​កិច្ចប្រជុំមួយ​ នៅ​ថ្ងៃ​ទី​២០ ​មីនា ឆ្នាំ​២០២០ ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ ក្រុង​សិរី​សោភ័ណ ​។

លោក ភា ម៉ា​និ​ត ប្រធាន​មជ្ឈមណ្ឌល​ជីវិត​ថ្មី​បាន​មាន​ប្រសាសន៍​ថា​ មជ្ឈមណ្ឌល​ជីវិត​ថ្មី​ខេត្តបន្ទាយ​មាន​ជ័យ ចាប់ផ្តើម​ពី​ឆ្នាំ​២០០៧ ​ដល់​ឆ្នាំ​២០២០ ​មាន​សរុប​ចំនួន​៧,៤១២​នាក់ ស្រី​៤៦៦​នាក់ ក្នុង​នោះ​បាន​ធ្វើ​សមាហរណកម្ម​ចំនួន​៦.៦១១​នាក់ ស្រី​ចំនួន​៤២១​នាក់​នៅ​សល់​ជាក់ស្តែង​ចំនួន​៨០១​នាក់ ស្រី​៤៥​នាក់​។
ព្រះ​គ្រូ​សរណ​វិចិត្រ​ធម្ម ហឿ​ម សុ​វ​ណ្ណា​រ៉ា ទីប្រឹក្សា​សម្តេច​ព្រៈ​អគ្គ​សង្ឃ​រាជាធិបតី​កិត្ត​ឧទ្ទេស​បណ្ឌិត ទេព វង្ស ទទួល​បន្ទុក​ផ្សព្វផ្សាយ​ព្រៈ​ពុទ្ធសាសនា​និង​សង្គម និង​ជា​ព្រៈ​គ្រូ​ចៅអធិការ​វត្ត​គី​រី​ធម្មរាជ​(​ហៅ​វត្ត​ភ្នំ​តា​រូង​តា​រាជ​)​នៅ​ខេត្ត​កំពង់​ឆ្នាំ​បាន​មាន​សង្ឃ​ដិ​ការ​ថា​៖​យុវជន​ដែល​កំពុង​ស្តា​នីតិសម្បទា​បន្សាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មភ្នំ​បាក់ ក្រោយ​ទទួល​ការ​អប់រំ​ត្រូវ​កែប្រែ​ខ្លួន​ជា​មនុស្ស​ល្អ​នៅ​ពេល​ត្រឡប់​ទៅ​ផ្ទៈ​វិញ​មិន​ធ្វើ​អ្វី​ដែល​សង្គម​ស្អប់ខ្ពើម​ទៀត​ឡើយ​។

លោក គង់ រិ​ទ្ធា ប្រធាន​ចលនា​យុវជន​កម្ពុជា​ ក្រុម​១៥៧​ ក្រុង​ប៉ោយ​ប៉ែ​ត​ សាខា​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ថា​៖​ ក្នុង​ឱកាស​សួរ​សុខ​ទុក ​និង​នាំ​យក​អំណោយ​មាន​គ្រឿង​បរិភោគ​ចែក​ជូន​យុវជន​ចំនួន​៨០១​នាក់​ ដែល​កំពុង​ស្ថា​និ​តិ​សប្ប​ទា​យុវជន​ផ្តាច់​សារធាតុ​ញៀន​នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​ស្ថិត​ក្រុង​សិរី​សោភ័ណ​ ។ លោក​បាន​បញ្ជាក់​ថា​៖​អំណោយ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ និង​សប្បុរស់ជន​មាន​អំណោយ​មាន អង្ករ១០០​កា​រ៉ុ​ង​១​កា​រ៉ុ​ង ​ស្មើ​២៥​គីឡូក្រាម ត្រីខ​១០០​យួរ មី​១០០​កេស ទឹកត្រី​១០០​យួរ​ទឹកស៊ីអ៊ីវ​១០០​យួរ អំបិលអុីយ៉ូត​១០០​កញ្ចប់​ ស្ករស​​១០០​គីឡូក្រាម ឆៃប៉ូវ​១០០​ថង់ សាប៊ូ​១០​ពី​ដុ​ង​១​ពី​ដុ​ង​ស្មើ​២០​លី​ត្អា​កុ​ល​៣០​លី​ត្រ​ចែ​ល​លាងដៃ​៣០​ដប សាំង​វិច​ចំនួន​២.០០០​ដុំ​ចែក​ជូន​បរិភោគ​។

លោក​ជំទាវ ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ណែនាំ​ដល់​យុវជន​ដែល​កំពុង​ស្តា​នីតិសម្បទា​ផ្តាច់​សារធាតុ​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ត្រូវ​ចេះ​កែខ្លួន​ជា​មនុស្ស​ល្អ​ក្នុង​សង្គម នៅ​ពេល​ដែល​បណ្តា​ប្រទេស​ទូរ​ទាំង​ពិភពលោក​កំពុង​កើត​មាន​វី​រូស​ផ្លូវដង្ហើម​ថ្មី​កូ​រូ​ណា​ឬ​COVID-19​ ត្រូវ​ថែ រក្សា​សុខភាព​និង​អនាម័យ​ដួច​ជា​ងូត​ទឹកដោះ​សាប៊ូ​ខ្លួន​អោយ​បាន​ស្អាត លាងដៃ​ដោយ​សាប៊ូ​ឬ​អាកុល និង​ពាក់​ម៉ាស់​ការពារ​អោយ​បាន​គ្រប់​គ្នា​ ។

លោក​ជំទាវ​បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ត្រូវ​ការពារ​ទប់ស្កាត់​អោយ​បាន​អ្នក​ចូល​ថ្មី​ដាក់​ដោយឡែក​ពី​អ្នក​ចាស់ និង​សាច់ញាតិ​សុំ​ចូល​មក​ជួប​ត្រូវ​លាង​អាកុល​ដៃ​និង​ពាក់​ម៉ាស់​និង​មើល​កំ​ដៅ​ទើប​អោយ​ចូល​ហើយ​អោយ​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​សម្ភាៈ​ត្រូវ​ពិនិត្យ​អោយ​បាន​ច្បាស់លាស់ ។

អត្ថបទសរសេរ ដោយ