ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​​​​​លើ​គម្រោងបង្កើត​រោងចក្រ​ផលិត​​​អគ្គិស​នី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​បើក​កិច្ច​ប្រ​ជុ​ុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​៣​ ពាក់ព័ន្ធនឹងការ​បង្កើតរោងចក្រផលិតអគ្គិសនី ។ កិច្ចប្រជុំ​ធ្វើ​ នៅ​​វិមាន​រដ្ឋសភា កាលពី​រសៀល​ថ្ងៃ​ទី​២០ ​មីនា​…

រាជធានី​ភ្នំពេញ​ ៖ ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​បើក​កិច្ច​ប្រ​ជុ​ុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​៣​ ពាក់ព័ន្ធនឹងការ​បង្កើតរោងចក្រផលិតអគ្គិសនី ។ កិច្ចប្រជុំ​ធ្វើ​ នៅ​​វិមាន​រដ្ឋសភា កាលពី​រសៀល​ថ្ងៃ​ទី​២០ ​មីនា​ ក្រោម​ការ​ដឹកនាំ​ដោយលោក​បណ្ឌិតរដ្ឋ ​ជាម យៀ​ប ​គណៈកម្មការ​សេដ្ឋកិច្ចហិរញ្ញវត្ថុ​ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា គណៈកម្មការ សា​ធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក​ជំទាវ និ​ន សា​ផុ​ន ប្រធាន​គណៈកម្មការ ដោយ​មានការ​ចូល​រួមពី​លោក​ជំទាវ ជា​សមាជិក សមាជិការ​គណៈកម្មការ​ជំនាញ​ទាំង​១០ និង​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និងថាមពល លោក​ហាន សា​ហ៊ី​ប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់មាន​​ចំនួន​៣​រួម​មាន​ ៖
១-សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​អ៊ិ​ន​វេស​ម៉ិ​ន ​ឯ​.​ក​សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អនុភាព​៧០០​មេ​ហ្គា​វ៉ា​ត់​ខេត្តកោះកុង​។

២-សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន ហាន សេង ខូ​ល ម៉ា​ញ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិស​នី​តង់​ត្យុ​ង​២៣០​គីឡូវ៉ុល​ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​ខេត្តឧត្តរមានជ័យ​មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត​។

៣-សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរ​ដ្ឋា​ភិ​បាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុមហ៊ុន​ហាន សេង ខូ​ល ម៉ា​ញ​សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គ​ស​នី​ដុត​ធ្យូងថ្ម​អានុភាព​២៦៥​មេ​ហ្គា​វ៉ា​ត់​ខេត្តឧត្តរមានជ័យ​។

លោក​បណ្ឌិត​រដ្ឋ ជាម យៀ​ប​បាន​លើក​ឡើង​ថា ​តាម​សំណើរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ដើម្បី​បើក​សម័យប្រជុំ​វិសាមញ្ញ​នៅ​លើ​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ​ត្រឹម​ត្រ​ញ​វ​តាម​ច្បាប់ ។ ដូច្នេះ​រដ្ឋ​សភា​នឹង​ពិភាក្សា​អនុម័ត​នៅ​ពេល​ខាង​មុខ​នេះ​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​រដ្ឋសភា​។ លោក​បន្ត​ថា​ដោយ​សេចក្តីព្រាងច្បាប់​ទាំង​៣​មាន​តែ​៣​មាត្រា​ប៉ុណ្ណោះ ។ ​សេចក្តីព្រាងច្បាប់​នេះ ​សុទ្ធតែ​ជា​ច្បាប់​ធ្វើ​សត្យា​ប័ន​តែ​ប៉ុណ្ណោះ​។ លោក​បន្ត​ថារ​ដ្ឋា​សភា​បាន​ធ្វើការ​អនុម័ត​ច្បាប់​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​ជាង​៣៨​ច្បាប់​មក​ហើយ​។លោក​បន្ត​ថា​សេចក្តីព្រាងច្បាប់​មាន​ទម្រង់​ដូច​គ្នា​ទាំងអស់​តែ​ការ​អនុវត្ត​ជាក់ស្តែង​មិន​ដូច​គ្នា​ទេ ដូច្នេះ​ក្រុ​ុ​ម​ហ៊ុន​នឹង​ធ្វើការ​សាងសង​ខ្សែបណ្តាញ​។

លោក​បាន​បន្ថែម​ថា​ ការ​សាងសង់​រោងចក្រ​នេះ​ ជា​ប្រភព​អគ្គិសនី​សុទ្ធតែ​មានគុណ​សម្បត្តិ​និង​គុណ​វិ​បត្ត​ផង​។ ហេតុនេះ ​ការ​អភិវឌ្ឍន៍​ប្រភព​ថាមពល​ចម្រុះ គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​ដែល​អាច​ប៉ះប៉ូវ​ចំណុច​ខ្វះខាត​គ្នា​ទៅ​វិញ​ទៅ​មក ធានា​បាន​នូវ​សុវត្ថិភាព និរន្ត​ភាព ប្រសិទ្ធ​សភា​និង​តម្លៃ​សម​រ្យ​ម​។ បើ​តាម​លោក​បណ្ឌិត​រដ្ឋ​បាន​ឲ្យ​ដឹង​ថា​សេចក្តីព្រាងច្បាប់​ទាំងនេះ​អាច​នឹង​ត្រូវ​រដ្ឋសភា​បើ​សម័យប្រជុំ​វិ​សាម​ញ្ញា​ពិភាក្សា នុង​អនុម័ត​នៅ​ស​ប្តា​ហ៍​ក្រោយ​។

បើ​តាម​សេចក្តី​ថ្លែង​ហេតុ​បាន​លើក​ឡើង​ថា ​ប្រភព​ថាមពល​ពី​វា​រី​អគ្គិសនី​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ លើ​របប​ទឹកភ្លៀង និង​អាច​ដំណើរការ​ពេញលេញ​សមត្ថភាព​តែ​ក្មុ​ង​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ប៉ុណ្ណោះ​។ ប្រភព​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​ត្រូវ​ពឹងផ្អែក​លើ​ពន្លឺព្រះអាទិត្យ នឹង​អាច​ដំណើរការ​ពេញលេញ​សមត្ថ​ភាព​តែ​ក្នុង​វេលា​ថ្ងៃត្រង់ ផ្ទៃមេឃ​ស្រឡះ មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​។ រីឯ​ប្រភព​ថាមពល​ពី​រោងចក្រ​អគ្គិសនី​ដុត​ឥន្ធនៈ​នានា​ដូច​ជា ធ្យូងថ្ម ប្រេង​ឆៅ ឬ​ឧស្ម័ន អាច​ដំណើរការ​ពេញ​សមត្ថភាព​គ្រប់ពេលវេលា​និង​គ្រប់​រដូវ​ ៕​

អត្ថបទសរសេរ ដោយ