ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​កម្រិត​នៃ​ការ​សប្បាយចិត្ត​ទាប​នៅ​លេខ​រៀង​១០៦​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

ប្រទេស​កម្ពុជា​បាន​មាន​លេខ​រៀង​ទី​១០៦ នៅ​ក្នុង​របាយការណ៍​មួយ​របស់​សហប្រជាជាតិ​ស្តី​ពី​ការ​ស្ទង់​មតិ​ទៅ​លើ​កម្រិត​នៃ​ការ​សប្បាយ​រីករាយ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចំនួន​១៥៣ ដែល​ត្រូវ​បាន​គេ​ធ្វើការ​សិក្សា ។ តាម​របាយការណ៍​ស្តី​ពី​ការ​សប្បាយចិត្ត​ពិភពលោក នៅ​ឆ្នាំ​២០២០​នេះ កម្រិត​នៃ​ការ​សប្បាយចិត្ត​របស់​កម្ពុជា គឺ​គ្រាន់បើ​ជាង​ប្រទេស​ជិត​៥០ ក្នុង​ពិភពលោក ប៉ុន្តែ​នៅ​ចាញ់​ប្រទេស​ជាង​១០០​ឯណោះ…

ប្រទេស​កម្ពុជា​បាន​មាន​លេខ​រៀង​ទី​១០៦ នៅ​ក្នុង​របាយការណ៍​មួយ​របស់​សហប្រជាជាតិ​ស្តី​ពី​ការ​ស្ទង់​មតិ​ទៅ​លើ​កម្រិត​នៃ​ការ​សប្បាយ​រីករាយ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចំនួន​១៥៣ ដែល​ត្រូវ​បាន​គេ​ធ្វើការ​សិក្សា ។

តាម​របាយការណ៍​ស្តី​ពី​ការ​សប្បាយចិត្ត​ពិភពលោក នៅ​ឆ្នាំ​២០២០​នេះ កម្រិត​នៃ​ការ​សប្បាយចិត្ត​របស់​កម្ពុជា គឺ​គ្រាន់បើ​ជាង​ប្រទេស​ជិត​៥០ ក្នុង​ពិភពលោក ប៉ុន្តែ​នៅ​ចាញ់​ប្រទេស​ជាង​១០០​ឯណោះ ។ ដូច្នេះ​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ញញឹម​អោយ​បាន​ច្រើន ហើយ​សប្បាយ​នឹង​ជីវិត​អោយ​ច្រើន​ជាង​នេះ ។

របាយការណ៍​ដដែល​នោះ​បានអោយ​ដឹង​ថា ប្រទេស​ហ្វាំ​ង​ឡង់​ជា​ប្រទេស​ដែល​មានការ​សប្បាយ​ចិត្តច្រើន​ជាងគេ​បំផុត ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ។ ចំណែក​ប្រទេស​ដែល​មានការ​សប្បាយចិត្ត​តិច​ជាងគេ​បំផុត គឺ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មាន​លេខ​រៀង​ចុង​ក្រោយ​គេ គឺ​១៥៣​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ