ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ ១២.០០០​នាក់ ចាក​ចេញពី​ខេត្ត​ហ៊ូ​ប៉ី ទៅ​ផ្ទះ

4 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងសុខាភិបាល​របស់​ប្រទេស​ចិន បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​២០ មីនា​នេះ​ថា បុគ្គលិក​ពេទ្យ​សរុប​ចំនួន ១២.០០០​នាក់ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នៅ​ខេត្ត​ហ៊ូ​ប៉ី Hubei…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួងសុខាភិបាល​របស់​ប្រទេស​ចិន បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​២០ មីនា​នេះ​ថា បុគ្គលិក​ពេទ្យ​សរុប​ចំនួន ១២.០០០​នាក់ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នៅ​ខេត្ត​ហ៊ូ​ប៉ី Hubei ជា​ចំណុច​នៃ​ការ​ឆ្លង​វីរុស​ចាប់​ផ្តើមដំបូង​នោះ បាន​ចាក​ចេញពី​ខេត្ត​នេះ​ហើយ ចាប់តាំងពី​ថ្ងៃ​អង្គារ​កន្លង​មក ដោយសារ​ស្ថានភាព​រាតត្បាត បាន​ធូរស្រាល ។

លោក Guo Yanhong មន្ត្រី​គណៈកម្មការ​សុខភាព​ជាតិ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​ទី​២០ ខែមីនា នេះ​ថា ក្រុម​គ្រូពេទ្យ ដែល​ត្រូវ​ចាកចេញ ភាគច្រើន គឺជា​អ្នកធ្វើការ នៅ​ក្នុង​មន្ទីរពេទ្យ​បណ្តោះអាសន្ន និង​មន្ទីរពេទ្យ​ដែល​ត្រៀម​សម្រាប់​អ្នកជំងឺ​ករណី​មិន​ធ្ងន់ធ្ងរ ។

លោក Guo Yanhong បន្ត​ថា អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ក្រុម​គ្រូពេទ្យ ដែល​ព្យាបាល​ករណី​ធ្ងន់ធ្ងរ កំពុង​នៅ​ធ្វើការ​បន្ត​នៅឡើយ នៅ​ខេត្ត​ហ៊ូ​ប៉ី ពួក​គេ​នៅ​រហូត​ដល់​បេសកកម្ម​ត្រូវ​បាន​បញ្ចប់ ។

លោក​បាន​បន្ថែម​ទៀត​ថា បុគ្គលិក​ពេទ្យ​ទាំងអស់​នឹង​បាន​សម្រាក​គ្រប់គ្រាន់​បន្ទាប់​ពី​ពួក​គេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ និង​គ្រប់​គ្នា ទទួល​បានការ​តាមដាន​ផ្នែក​វេជ្ជសាស្ត្រ​យ៉ាង​ជិត​ដល់​ផង​ដែរ ។

ជា​សរុប​ប្រទេស​ចិន បាន​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចំនួន ៤២.០០០ នាក់ ទៅ​កាន់​ខេត្ត​ហ៊ូ​ប៉ី ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​នៅ​ទីនោះ ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​ដែល​រីក​រាលដាល​ខ្លាំង ។ យ៉ាងណា​អ្នក​ទាំង ៤២.០០០ នោះ​គ្មាន​នរណា​ម្នាក់ ឆ្លង​ជំងឺ​នេះ​ទេ ដោយសារ​គណៈកម្មការ​សុខភាព​ជាតិ ដាក់​គោលការណ៍​ណែនាំ​ជា​ច្រើន​ស្តី​ពី​វិធី​ការពារ​បុគ្គលិក​ពេទ្យ និង​ការពារ​ការ​ឆ្លង​នៅ​តាម​មន្ទីរពេទ្យ ដោយ​បន្ថែម​សម្ភារៈ​ការពារ​មួយ​ចំនួន​ធំ​បញ្ជូន​ទៅ Hubei នា​ពេល​នោះ ។ ក្រុង​វ៉ូ​ហាន​របស់​ចិន រាយការណ៍ ថ្ងៃនេះ​ថា គ្មាន​ករណី​ឆ្លង​ថ្មី សូ​ម្បី​តែ​ម្នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ