ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​កំណត់​ទីតាំង​ចំនួន​២​សម្រាប់​ទទួល​ស្វាគមន៍​ជំនួយ​ពី​សប្បុរសជន​បន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ចេញ​សារលិខិត​ថា ចំពោះ​សប្បុរ​ជន​ទាំងឡាយ​ណា​ដែល​បន្ត​ផ្តល់​ជំនួយ​រដ្ឋាភិបាល ហើយ​ជា​កិច្ច​សម្រួល​ដល់​ការ​ទទួល​ជំនួយ​ទាំងឡាយ រដ្ឋាភិបាល​បាន​កំណ​តទី​ទាំង​០២​កន្លែង សម្រាប់​ទទួល​ស្វ​គម​ន៍​សប្បុរស ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​ចេញ​សារលិខិត​ថា ចំពោះ​សប្បុរ​ជន​ទាំងឡាយ​ណា​ដែល​បន្ត​ផ្តល់​ជំនួយ​រដ្ឋាភិបាល ហើយ​ជា​កិច្ច​សម្រួល​ដល់​ការ​ទទួល​ជំនួយ​ទាំងឡាយ រដ្ឋាភិបាល​បាន​កំណ​តទី​ទាំង​០២​កន្លែង សម្រាប់​ទទួល​ស្វ​គម​ន៍​សប្បុរស ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ។

ចំពោះ​កន្លែង​ទី​១ – គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​សម្តេច​ជា​ប្រធាន ហើយ​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ក្រសួងសុខាភិបាល និង​មានឈ្មោះ​មន្ត្រី និង​លេខ​ទូរស័ព្ទ អ្នក​ចាំ​ទទួល ។
កន្លែង​ទី​២ – គឺ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដែល​មាន​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និង​មន្ត្រី​មួយ​ចំនួន​ទៀត ជា​អ្នក​រង់ចាំ​ទទួល ។

ក្នុង​ពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង​បាន​កំពុង​តែ​ជួប​ប្រទះ​នៅ​គ្រោះភ័យ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​មួយ​ចំនួន ដើម្បី​ទប់ទល់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។ ដោយ​បាន​ជំនួយ​ទាំងនោះ​ដែល​ត្រូវ​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ដើម្បី​សង្គ្រោះ និង​ការពារ​ជីវិត​ប្រជាជន​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ