ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊ី​ណា​បើក​បុកធ្លាក់​ថ្នល់​​ឆេះហ្មត់​ខ្ទេច ​​​កំពុងដង្ហើយរកសាច់ញាតិ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​​គ្រោះថ្នាក់ចរាចរណ៍មួ​យ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣និង​៤៥នាទី​យប់ថ្ងៃ​ទី​១៩ មីនា ស្ថិត​តាម​ផ្លូវជាតិ​លេខ​០៦ គីឡូម៉ែត្រ​លេខ​១០៧/១០៨ ចំណុច​ភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​តាំងគោក…

ខេត្តកំពង់ធំ ៖ ​​គ្រោះថ្នាក់ចរាចរណ៍មួ​យ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣និង​៤៥នាទី​យប់ថ្ងៃ​ទី​១៩ មីនា ស្ថិត​តាម​ផ្លូវជាតិ​លេខ​០៦ គីឡូម៉ែត្រ​លេខ​១០៧/១០៨ ចំណុច​ភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ​ ដែលបង្ក​ដោយ​ខ្លួនឯង ។

សេចក្តីរាយការណ៍ឱ្យដឹងថា ​រថយន្តម៉ាក​សុ​ី​ណា​ ដឹក​​ទឹក​អាកុល​​ខាងលើ ពណ៌ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២BA-៤៨៣៧ ​។ លោក​វរសេនីយ៍ទោ សន តា​ល់ អធិការ​នគរបាល​ស្រុកតាំងគោកប្រាប់​ថា​​ អ្នក​បេ​ី​កបរ​មិន​​ស្គាល់​អត្តសញ្ញាណបាន​បាត់បង់ជីវិត ​។ នៅ​ក្នុង​ការ​បើកបរ​សង្ស័យរេចង្កូត​ធ្លាក់​ផ្លូវ មក​បុក​រះ​បង្គោល​ភ្លេ​ី​ង​និងរបង​មុខ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ខាងស្តាំ​ដៃ បណ្តាល​អោយ​ឆេះ​រថយន្ត និង​បាត់បង់ជីវិត​អ្នកបើកបរ​នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុ​ ។

កម្លាំង​សមត្តិ​កិច្ច ​និងប្រជាពលរដ្ឋ​បាន​ជួយ​អន្តរា​គម​ន៍ប្រេ​ី​ប្រាស់​បំពង់​ពន្លត់​អគ្គិ​ភ័យ​អស់​ចំនួន​​៥បំពង់ រថ​យន្ត​ពន្លត់​​អគ្គិភ័យ​ មក​ពី​អធិការ​រ​ដ្ឋា​ន​ស្រុក​បារាយ​ណ៍​១គ្រឿង ​ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន​​១រថយន្ត​ស្មេ​ី​និង​៤ម៉ែត្រគូប ។

ប្រភពបន្តថា មូលហេតុសង្ស័យបង្ក​មកពីអ្នក​បេ​ី​កបរ​រថយន្ត​ បើក​មាន​ល្បឿន​លឿនស្ថិត​ក្នុង​ស្ថានភាព​ងងុយដេកផង ។ ដំណឹងនេះ លោក​អធិការ​ក៏​សូម​អំពាវនាវ​ដល់​ក្រុម​គ្រួសារសាច់ញាតិ​នៃ​សព បើ​បាន​ទទួល​​ហើយ​ ​ពេល​នេះ​កំពុងតម្កល់​និង​រក្សា​ទុក​នៅ​ក្នុង​វត្ត​ដា​ ​ស្ថិត​ក្នុង​ឃុំ​ទ្រាល ស្រុក​តាំងគោក​ ។

អត្ថបទសរសេរ ដោយ