ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ចម្រើន​នូវ​មេត្តា​ព្រហ្មវិហារ

4 ឆ្នាំ មុន

យោគាវចរ​គប្បី​ចម្រើន​ចំពោះ​ខ្លួន​ឲ្យ​បាន​រឿយ​ៗ​យ៉ាងនេះ​ថា សូម​ឲ្យ​អាត្មាអញ​បាន​ដល់​នូវ​សេចក្ដីសុខ កុំ​មានទុក្ខ​ឡើយ សូម​ឲ្យ​អាត្មាអញ​ជា​បុគ្គល​គ្មាន​ពៀរ គ្មាន​ទុក្ខ គ្មាន​ទោស ឲ្យ​មាន​តែ​សេចក្ដីសុខ សូម​រក្សាខ្លួន​ឲ្យ​បាន​យ៉ាងនេះ​ជា​ដរាប​ទៅ ។ បើ​ព្រះ​យោគាវចរ​ចម្រើន​នូវ​មេត្តា​ព្រហ្មវិហារ​ចំពោះ​ខ្លួន​យ៉ាងនេះ​ជា​រឿយ​ៗ​ហើយ…

យោគាវចរ​គប្បី​ចម្រើន​ចំពោះ​ខ្លួន​ឲ្យ​បាន​រឿយ​ៗ​យ៉ាងនេះ​ថា សូម​ឲ្យ​អាត្មាអញ​បាន​ដល់​នូវ​សេចក្ដីសុខ កុំ​មានទុក្ខ​ឡើយ សូម​ឲ្យ​អាត្មាអញ​ជា​បុគ្គល​គ្មាន​ពៀរ គ្មាន​ទុក្ខ គ្មាន​ទោស ឲ្យ​មាន​តែ​សេចក្ដីសុខ សូម​រក្សាខ្លួន​ឲ្យ​បាន​យ៉ាងនេះ​ជា​ដរាប​ទៅ ។

បើ​ព្រះ​យោគាវចរ​ចម្រើន​នូវ​មេត្តា​ព្រហ្មវិហារ​ចំពោះ​ខ្លួន​យ៉ាងនេះ​ជា​រឿយ​ៗ​ហើយ នៅ​មិន​ទាន់​តម្កល់​ចិត្តបាន​ល្អ​ទៀត ក៏​គប្បី​តម្កល់​ទុក​នូវ​ខ្លួន​ឲ្យ​ជា​បន្ទាល់ ហើយ​ទាញ​យក​សត្វ​ទាំងឡាយ​ដទៃ​មក​ប្រៀប​ថា អាត្មាអញ​ប្រាថ្នា​នូវ​សេចក្ដីសុខ ខ្ពើមរអើម​ទុក្ខ ប្រាថ្នា​ចង់​រស់ មិន​ចង់​ស្លាប់​យ៉ាងណា សត្វ​ទាំងឡាយ​ដទៃ ក៏​ប្រាថ្នា​នូវ​សេចក្ដីសុខ ខ្ពើមរអើម​នឹង​ទុក្ខ ប្រាថ្នា​ចង់​រស់ មិន​ចង់​ស្លាប់​យ៉ាងនេះ​ដែរ ។

រួច​ហើយ​ត្រូវ​ចម្រើនមេត្តា​ចំពោះ​បុគ្គល​ដែល​គួរ​គោរព មាន​អាចារ្យ និង​ឧបជ្ឈាយ៍ ជាដើម​ឲ្យ​បាន​រឿយ​ៗ​ថា សូម​ឲ្យ​លោក​ជា​សប្បុរស​នុ៎ះ បាន​ដល់​នូវ​សេចក្ដីសុខ កុំបី​មានទុក្ខ​ឡើយ នេះ​គឺជា​របៀ​ប​ចម្រើន​នូវ​មេត្តា​ព្រហ្មវិហារ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ