ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ហោះ​ហើរ​«អ៊ែរ​អាស៊ី អេក្ស» ផ្តល់​សេវា​កម្ម​តំលៃ​31​ដុល្លារ​​ពី​គួឡាឡាំ​ពួរ​ទៅ​​តូក្យូ

13 ឆ្នាំ មុន

ជើង​ហោះ​ហើរ​ដើ​ម​ទុន​ទាប «អ៊ែរ​អាស៊ី អេក្ស» ជា​ជើង​ហោះ​ហើរ​របស់​សាខា​ក្រុម​ហ៊ុន​ «អ៊ែរ​អាស៊ី» ​និង​​ហោះ​ហើរ​ផ្លូវ​ឆ្ងាយ​ពី​ក្រុង​គូឡា​ឡាំ​ពួរ​ទៅ​តូក្យូ​ ក្នុង​ខែ​ធ្នូ ដោយ​មាន​តំលៃ​ពិសេស​៣១​ដុល្លារ​ ។ ​នេះ​បើ​​​តាម​ការ​​ឱ្យ​ដឹង​របស់​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​កាល​ពី​ថ្ងៃ​ ទី​២១ កញ្ញា ។
«អ៊ែរ អាស៊ី អេក្ស»​នឹង​ដំណើរ​ការ​​ជើង​ហោះ​ហើរ​ពី​ក្រុង​គូឡា​ឡាំពួរ ទៅ​ព្រលាន​យន្ត​ហោះ​ហាម​ណេដា​​ប្រទេស​ជប៉ុន ចំនួន​៣លើក​ក្នុង​មួយ​សប្តាហ៍​​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៩ ធ្នូ តទៅ ។

ជើង​ហោះ​ហើរ​ដើ​ម​ទុន​ទាប «អ៊ែរ​អាស៊ី អេក្ស» ជា​ជើង​ហោះ​ហើរ​របស់​សាខា​ក្រុម​ហ៊ុន​ «អ៊ែរ​អាស៊ី» ​និង​​ហោះ​ហើរ​ផ្លូវ​ឆ្ងាយ​ពី​ក្រុង​គូឡា​ឡាំ​ពួរ​ទៅ​តូក្យូ​ ក្នុង​ខែ​ធ្នូ ដោយ​មាន​តំលៃ​ពិសេស​៣១​ដុល្លារ​ ។ ​នេះ​បើ​​​តាម​ការ​​ឱ្យ​ដឹង​របស់​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា ។
«អ៊ែរ អាស៊ី អេក្ស»​នឹង​ដំណើរ​ការ​​ជើង​ហោះ​ហើរ​ពី​ក្រុង​គូឡា​ឡាំពួរ ទៅ​ព្រលាន​យន្ត​ហោះ​ហាម​ណេដា​​ប្រទេស​ជប៉ុន ចំនួន​៣លើក​ក្នុង​មួយ​សប្តាហ៍​​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៩ ធ្នូ តទៅ ។

លោក​អាសា​រ៉ាន់ អូស្មាន​ រ៉ានី អ្នក​គ្រប់​គ្រង​​​ជើង​ហោះ​ហើរ​ «អ៊ែរ អាស៊ី អេក្ស»​ ឱ្យ​ដឹង​ថា «យើង​ត្រេក​អរ​ដែល​គោល​ដៅ​របស់​យើង​បាន​ទទួល​ជោគ​ជ័យ​ និង​ក្នុង​នាម​ជា​ទី​ក្រុង​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក ។ យើង​ជឿ​ជាក់​ថា តូក្យូ​នឹង​ក្លាយ​ជា​ទី​ផ្សារ​សំខាន់​ធ្វើ​ឱ្យ​គំរោង​ការ​ហោះ​ហើរ​អន្តរ​ជាតិ​របស់​យើង​រីក​ចំរើន​កាន់​តែ​ខ្លាំង» ។
លោក​អាសា​រ៉ាន បញ្ជាក់​ថា ជើង​ហោះ​ហើរ​ឆ្ពោះ​ទៅ​ក្រុង​តូក្យូ នឹង​ជួយ​​លើក​ស្ទួយ​មុខ​ជំនួញ និង​ទេស​ចរណ៍​រវាង​ម៉ាឡេ​ស៊ី និង​ជប៉ុន រួម​ទាំង​ជា​ជម្រើស​មួយ​ដែល​មាន​ដើ​ម​ទុន​ទាប​សំរាប់​អ្នក​ដំណើរ ។ បច្ចុ​ប្បន្ន «អ៊ែរ អាស៊ី អេក្ស» ​ដំណើរ​ការ​ហោះ​ហើរ​រវាង​ម៉ាឡេ​ស៊ី ជា​មួយ​​អូស្ត្រាលី ឥណ្ឌា តៃវ៉ាន់ ចិន អឺរ៉ុប និង​កូរ៉េ​ខាង​ត្បូង  ៕