ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អី​ុ​តា​លី ​អ្នកបាត់​បង់ជីវិត​ដោយ​COVID-19​​​​​​កើន​​លើស​​ជាង​នៅចិន

4 ឆ្នាំ មុន

ប្រទេស​អី​ុ​តា​លី៖ ផ្នែក​ការពារ​សី​ុ​វិល​អី​ុ​តា​លី​នា​ថ្ងៃ​ទី​១៩​មីនា​រៀបរាប់ ពី​មនុស្ស​ស្លាប់​៤២៧​នាក់​ថ្មី​ទៀត​ដោយសារ​វីរុស​COVID-19 រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ កើន​លើស​ពី​នៅ​ចិនដីគោក​គឺ​មាន​ដល់​៣.៤០៥​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​២១​កុម្ភៈ​មក​។ នៅ​ចិនដីគោក​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នោះ​សរុប​មាន​៣.២៤៥​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​អី​ុ​តា​លី​ដែល​រាប់​ឃើញ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​បាន​ឡើង​ពី​៣៥.៧១៣​នាក់​ដល់​៤១.០៣៥​នាក់…

ប្រទេស​អី​ុ​តា​លី៖ ផ្នែក​ការពារ​សី​ុ​វិល​អី​ុ​តា​លី​នា​ថ្ងៃ​ទី​១៩​មីនា​រៀបរាប់ ពី​មនុស្ស​ស្លាប់​៤២៧​នាក់​ថ្មី​ទៀត​ដោយសារ​វីរុស​COVID-19 រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ កើន​លើស​ពី​នៅ​ចិនដីគោក​គឺ​មាន​ដល់​៣.៤០៥​នាក់ ចាប់តាំងពី​ថ្ងៃ​ទី​២១​កុម្ភៈ​មក​។ នៅ​ចិនដីគោក​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នោះ​សរុប​មាន​៣.២៤៥​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​អី​ុ​តា​លី​ដែល​រាប់​ឃើញ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​បាន​ឡើង​ពី​៣៥.៧១៣​នាក់​ដល់​៤១.០៣៥​នាក់ ដែល​មានការ​កើនឡើង​១៤,៩%​។ សរុប​មនុស្ស​៤.៤៤០​នាក់​បានជា​សះស្បើយ​ទាំងស្រុង​ហើយ​២.៤៩៨​នាក់​កំពុង​ស​ង្ក្រោះ​បន្ទាន់​។

ប្រឈម​មុខ​នឹង​វីរុស​នេះ​អង្គការ​សុខភាព​ពិភព​WHO​បាន​ចាត់​ទុក​វា​ថា ជាស​ត្រូវ​របស់​មនុស្សជាតិ ដែល​ឆ្លង​ដល់​មនុស្ស​ជិត​២១០.០០០​នាក់​រួច​ហើយ និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៩.០០០​នាក់ ព្រមទាំង​រុញច្រាន​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ធ្លាក់​ក្នុង​ការ​ស្រុត​ចុះ ខណៈ​ទឹកប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ប្រកាស​បញ្ចេញ​សម្រាប់​ជំនួយ​សាធារណៈ ពិសេស​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក​BRUNO LE MAIRE​បាន​ព្រមាន​ថា អនាគត​នយោបាយ​របស់​អឺរ៉ុប​រង​ការ​ប៉ះពាល់ ជាមួយ​អ្នក​ស្លាប់​៤.៧៥២​នាក់ ហើយ​នា​ថ្ងៃ​ទី​១៩​មីនា​ចំនួន​អ្នក​ឆ្លង​បាន​ឡើង​ដល់​លើស​ពី​១០០.០០០​នាក់​។ លោក​អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​អឺរ៉ុប​ឲ្យ​បញ្ចេញ​សកម្មភាព​ដោយ​មានការ​រូប​រួម​គ្នា​។ រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ អី​ុ​តា​លី​កត់សម្គាល់​ឃើញ​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ ដោយសារ​វីរុស​មាន​លើស​នៅ​ក្រុង​វូ​ហាន​ចិន ពេល​វីរុស​នោះ​កំពុង​វាយលុក​ខ្លាំង​ទៅ​ទៀត គឺ​ដល់​៣.៤០៥​នាក់​។

នៅ​បារាំង​មាន​អ្នក​ឆ្លង​ជិត​២​មឺ​ុ​ន​នាក់អគ្គនាយក​សុខាភិបាល​បារាំង​លោក​JEROME SALOMON​ប្រកាស​នា​ថ្ងៃ​ទី​១៩​មីនា ពី​តុល្យការ​នៃ​ការ​ឆ្លង​វីរុស​នេះ​នៅ​បារាំង ដែល​ពេល​នេះ​បាន​ឡើង​ដល់​១០.៩៩៥​នាក់ ហើយ​អ្នក​ស្លាប់​បាន​ឡើង​ដល់​៣៧២​នាក់​គឹ​១០៨​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។
លោក SALOMON​គូសបញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​១០.៩៩៥​នាក់ ៤.៧៦១​នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ហើយ​អ្នកជំងឺ​១.៣០០​នាក់​ជា​សះស្បើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក​។ លោក​បាន​បន្ទ​ថា​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ដ៏៏​ខ្លាំង​និង​លឿន​បំផុត ដោយ​ចំនួន​អ្នក​ឆ្លង​កើន​ទ្វេ​ដង​រៀង​រាល់​៤​ថ្ងៃ​នៅ​បារាំង​៕

អត្ថបទសរសេរ ដោយ