ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បង្កើត​គណៈ​កម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​វីរុសកូ​វី​ដ-​១៩

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ លោក​តូច ​ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​COVID-19​ ខេត្ត​ តំណាងឱ្យ​​លោក​អភិបាល​ខេត្តស្វាយរៀង​ នា​រសៀល​ថ្ងៃ​ទី​១៩​ ខែមីនា ឆ្នាំ​២០២០…

ខេត្តស្វាយរៀង​ ៖​ លោក​តូច ​ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង​និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​COVID-19​ ខេត្ត​ តំណាងឱ្យ​​លោក​អភិបាល​ខេត្តស្វាយរៀង​ នា​រសៀល​ថ្ងៃ​ទី​១៩​ ខែមីនា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​COVID-19 នៅ​ខេត្តស្វាយរៀង​ដោយ​បាន​ដាក់​ចេញ​វិធានការ​៥​ចំណុច​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​COVID-19 ដើម្បី​ឱ្យ​លេខាធិការដ្ឋាន​អនុវត្តន៍​។​

ក្នុង​នោះ​លោក​តូច ប៉ូ​លី​វ៉ា បាន​ដាក់​ចេញ​វិធានការ​៥​ចំណុច​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 ដើម្បី​ឱ្យ​លេខាធិការដ្ឋាន​អនុវត្តន៍​មាន​ដូ​ចជា ៖ ទី​១-​ត្រូវ​ត្រៀម​រៀបចំ​ទីតាំង​អគារ​ដែល​មាន​បន្ទប់​ដាច់​ដោយឡែក​បន្ថែម​ទៀត​សម្រាប់​គ្រប់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រុង ស្រុក​ឱ្យ​បាន​ស្រប​តាម​វិធាន​វេជ្ជសាស្ត្រ​។

ទី​២-ត្រូវ​ត្រៀម​សម្ភារ​ធនធានមនុស្ស​សម្រាប់​ត្រៀមលក្ខណៈ​សម្បត្តិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​។ ​ទី​៣-​ត្រូវ​រៀបចំ​ក្រុម​វេន​ប្រចាំការ​តាមដាន​ស្ថានភាព​សុខភាព​ទូទៅ​ប្រចាំ​ថ្ងៃ​ដែល​មាន​អនុប្រធាន​លេខាធិការដ្ឋាន​ជា​ប្រធាន​ក្រុម​វេន​នីមួយ​ៗ​ដើម្បី​ងាយស្រួល​អន្តរាគមន៍​និង​គ្រប់គ្រង​ស្ថានភាព​ជាក់ស្តែង​ដែល​អាច​កើត​មាន​ ។ ​ទី​៤-ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង​អំពី​ឆ្លង​ជំងឺ​COVID-19 ដោយ​ត្រូវ​ចេះ​ការពារ​ខ្លួន​ដោយ​រស់នៅ​ស្អាត ​ហូប​ស្អាត​និង​ចេះ​អនាម័យ​ខ្លួនប្រាណ​ពិសេស​លាងដៃ​នឹង​សាប៊ូ ឬ​អាកុល​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​។

ទី​៥-​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់ (RRT)​ត្រូវ​ចុះ​ទៅ​បន្ទាន់ពេល​ដែល​មាន​អ្នក​សង្ស័យ​ដែល​មក​រក​សេវា​នៅ​តាម​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​បង្អែក​នានា​នៅ​តាម​ស្រុក​ក្រុង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ