ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សម្រេច​លើក​ពេលថ្ងៃ​​​ប្រជុំ​កំពូល​​អាស៊ាន​ឆ្នាំ​នេះ​

4 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី ង្វៀ​ន​សឺ​ន​ហ្វុ​ក (Nguyễn Xuân Phúc) កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សរសេរ​លិខិត​ទៅ​កាន់​មេដឹកនាំ​នៃ​អាស៊ាន ​និង​នូ​វែ​ល​សេ​ឡង់ ស្នើ​ឱ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ កិច្ចប្រជុំ​កំពូល​អាស៊ាន-នូ​វែ​ល​សេ​ឡង់​…

នាយក​រដ្ឋមន្ត្រី ង្វៀ​ន​សឺ​ន​ហ្វុ​ក (Nguyễn Xuân Phúc) កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សរសេរ​លិខិត​ទៅ​កាន់​មេដឹកនាំ​នៃ​អាស៊ាន ​និង​នូ​វែ​ល​សេ​ឡង់ ស្នើ​ឱ្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦ កិច្ចប្រជុំ​កំពូល​អាស៊ាន-នូ​វែ​ល​សេ​ឡង់​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី៨-៩ ខែមេសា ​នៅ​ទីក្រុង​ណាំង​វៀត ត្រូវ​ពន្យា​រពេល​រហូត​ដល់​នៅ​ចុងខែ​មិថុនា​ ។

នៅ​ក្នុង​លិខិត​របស់​លោកនាយក​រដ្ឋមន្ត្រីបាន​និយាយ​ថា វៀតណាម​បាន​បញ្ចប់​ការងារ​រៀបចំ​ជា​មូលដ្ឋាន​សម្រាប់​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​ការ​ពន្យារពេល​ គឺ​ចាំបាច់​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-​១៩ នៅ​ក្នុង​តំបន់​ និង​ពិភពលោក​។

ប្រមុខ​រដ្ឋាភិបាល​វៀតណាម ​បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ប្រទេស ​ដែល​បាន​ធ្វើការ​រួម​គ្នា​ជាមួយ​វៀត​ណាម ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន​ ដែល​មាន​ភាព​ស្អិតរ​មួ​ត​។ លោក​បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​ប្តេជ្ញា​ចិត្ត ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​សាមគ្គីភាព​ និង​ការ​អាណិតអាសូរ​ទៅ​វិញ​ទៅ​មក សហគមន៍​អាស៊ាន​នឹង​ឈរ​យ៉ាង​រឹង​មាំ​ នៅ​ចំពោះ​មុខ​ឧបសគ្គធានា​បាន​នូវ​ជីវិត​សន្តិភាព​សម្រាប់​ប្រជាជន​របស់​ខ្លួន និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​ប្រទេស​សមាជិក​របស់​ខ្លួន​។

ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អាស៊ាន​បាន​កោតសរសើរ ​ចំពោះ​ការ​រៀបចំ​របស់​វៀតណាម​សម្រាប់​ព្រឹត្តិការណ៍​និង​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​ការ​រាតត្បាត​។ ពួក​គេ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្រធាន​អាស៊ាន និង​បាន​សន្យា​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​វៀតណាម ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៦៕

អត្ថបទសរសេរ ដោយ