ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ជិះម៉ូតូដឹកសម្ភារ​​ចល័ត​​លក់តាម​​​ភូមិ​យ៉ាង​​​​​ណាដែរ ​​ខណៈប្រឈម​កូវីដ-១៩?

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សង្កេត​ឃើញ​បុរស​ម្នាក់រួម​ជាមួយ​​មិត្តភក្តិ​ចំនួន​២​នាក់​ទៀត បាន​បំបែក​ផ្លូវ​គ្នាបើកម៉ូតូ​រ៉ឺ​ម៉ក ដើម្បីលក់​សម្ភារ​ចល័តនៅ​តាម​ភូមិ​ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ ជួនកាល​ពួក​គេ​ទាំងនោះ បាន​បើកបរ​ម៉ូតូ ចូល​ទៅ​លក់ដូរ​នៅ​តាម​ផ្សារ…

ខេត្ត​ប៉ៃលិន ៖ សង្កេត​ឃើញ​បុរស​ម្នាក់រួម​ជាមួយ​​មិត្តភក្តិ​ចំនួន​២​នាក់​ទៀត បាន​បំបែក​ផ្លូវ​គ្នាបើកម៉ូតូ​រ៉ឺ​ម៉ក ដើម្បីលក់​សម្ភារ​ចល័តនៅ​តាម​ភូមិ​ ដើម្បី​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ។ ជួនកាល​ពួក​គេ​ទាំងនោះ បាន​បើកបរ​ម៉ូតូ ចូល​ទៅ​លក់ដូរ​នៅ​តាម​ផ្សារ ក្នុង​ក្រុងប៉ៃលិន ដើម្បី​ឱ្យ​អាជីវករ​ទិញ​សម្រាប់​លក់​បន្ត​ឱ្យ​ម៉ូយ​មក​ពី​តាម​ភូមិ​នានា ​ជា​វយក​ទៅ​ប្រើប្រាស់​ ។ បើទោះបី​ស្ថានភាពបច្ចុប្បន្ន កំពុង​មាន​ការ​រំខាន​​​​ខ្លាំងជាមួយ​វីរុស​​កូវីដ-១៩យ៉ាងណាក្តី តែសម្រាប់ពួកគាត់​គឺនៅតែបន្ត​ជិះលក់​សម្ភារជា​រៀង​រាល់ថ្ងៃ ។

ជាក់ស្តែង ​បានជួប​ជាមួយ​បុរស​ម្នាក់កំពុង​បើកម៉ូតូ​រ៉ឺ​ម៉កមាន​ដឹក​សម្ភារ​​ផ្ទះបាយលក់​​​នេះ ​​កាលពីវេលា​​ម៉ោង៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​មីនា ​ស្ថិត​នៅ​ចំណុច​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយគាត់បាន​ប្រាប់​កោះសន្តិភាពថា គាត់​ឈ្មោះ សុខ មាន អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុង​ខេត្តស្វាយ​រៀង ​​។ គាត់​ដឹក​សម្ភារ​​ផ្សេង​ៗជា​ច្រើន ដូច​ជាអំបោស​ផ្កាស្មៅ អំបោស​រោម​មាន់ ជាល កន្ត្រក ល្អី ចង្អេរ កញ្ជើ អង្រុត ឈ្នាង កញ្ច្រែង ស៊ុំមាន់ និង​ទូ​ផ្តៅ ជាដើម ជិះ​ឆ្វែល​លក់ដូរ​គ្រប់​ច្រកល្ហក​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ទើប​រក​កន្លែង​ឈប់​សម្រាក ។

លោក​បន្ត​ទៀត​ថា ការ​លក់ដូរ​នៅ​តាម​ភូមិ គឺ​ដាច់​ជា​ហូរហែធម្មតា​ទេ ដោយសារ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដោយអ្នកខ្លះ​ទិញ​២​ ទៅ​៣​ដើម ខ្លះ​ទៀត លើកយក​ទុក​លក់ដូរ​នៅ​ក្នុង​ផ្សារ ។ ប៉ុន្តែ អ្នកខ្លះ​ទៀត គ្រាន់តែ​សួរនាំ រួច​អត់​ទិញ​នោះ​ទេ គេ​ថា​លក់​ថ្លៃ​ពេក តែ​ការ​លក់ដូរ​នេះ​មិន​លើស​ពី​តម្លៃ​ទីផ្សារ​នោះ​ឡើយ ។ ចំពោះ​ការ​ចេញដំណើរ​លក់ដូរ​នេះ តាម​ផ្លូវ​វែង​ឆ្ងាយ ដោយ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត រហូត​ដល់​លក់ដាច់​ជិត​អស់ ទើប​នាំ​គ្នា​បើកបរ​ម៉ូតូ​លក់ដូរ​បែរ​ត្រឡប់​ឆ្ពោះទៅ​ស្រុក​កំណើត​ម្តង​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ។ ចំណែកការ​ស្នាក់​នៅ​គឺ ជួនកាល​សុំ​វត្ត​ព្រះសង្ឃ​ស្នាក់​នៅ ដោយ​ហូប​បា យ​ផ្សារ ពេល​ខ្លះ​ទៀត សុំ​សាលាឃុំ ឬ សង្កាត់​ក្បែរ​ប៉ុស្តិ៍​នគរបាល​ស្នាក់​នៅ​ផង​ដែរ ហើយ​ក៏​មិន​ធ្លាប់​មានរឿង​រ៉ាវ​អ្វី​កើតឡើង​ចំពោះ​ពួក​គេ​នោះ​ដែរ ព្រោះ​អី​ការ​បើកបរ​ម៉ូតូ​លក់​បែក​គ្នា​មែន ប៉ុន្តែ​រហូត​ដល់​ល្ងាច​គឺ​ជួបជុំ​គ្នា​ជា​ក្រុម ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើ​ត គឺ​ពួក​គេ​តែងតែ​នាំ​គ្នា​ទៅ​លើក​ឥ​វ៉ា​ន់​ពី​ថៅកែ​យក​មក​ដើរ​លក់​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ដូច​ជា ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ កំពត កែប និង​ខេត្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ​ចំពោះ​ករណី​ល្បី​ថា​មាន​ជំងឺកូវីដ-១៩កំពុងឆ្លងរាលដាល​​នោះ ​រូបលោក​តែងតែ​ពាក់​ម៉ាស​ការពារ ពេល​ជួបជាមួយ​អតិថិជន ហើយ​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ផង​ដែរ ។ លើស​ពី​នេះ ក៏​មានការ​ព្រួយបារម្ភ​ដែរ ប៉ុន្តែ​មិនដឹង​ធ្វើ​ម៉េច បើ​មិន​ចេញ​លក់ដូរ​ទេ គ្មាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នោះ​ឡើយ ។

អត្ថបទសរសេរ ដោយ